About Me

header ads

ម្ទេចកាកសំណល់សង្រ្គាមជិត ២០០គ្រាប់ នៅឃុំក្រពើរពី ស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធស្រុកវាលវែង ចូលរួមសហការជាមួយមន្រ្តីជំនាញអង្កការ(ហេលឡូត្រាស្ក)កម្ទេចកាក់សំណល់សង្រ្គាម គ្រាប់យុទ្ធភ័ណមុនទាន់ផ្ទុះប្រមាណជិត ២០០គ្រាប់ បន្ទាប់ប្រជាកសិករប្រទះឃើញនៅក្បែចម្ការរបស់គាត់ ។



ហេតុការណ៍កម្ទេចសង្រ្គាមខាងលើ បានអនុវត្តឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចច្រកចង្អៀត ក្បែរដីចម្ការរបស់ឈ្មោះ រស់ ហេង ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិក្រពើរពីលើ ឃុំក្រពើពី ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។



ប្រភពព័ត៌មានពីកម្លាំងសហការខាងលើប្រាប់ថា កាកសំណល់សង្រ្គាមគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះដែលបានកម្ទេចចោលនៅនឹងកន្លែង ព្រោះតែខូចគុណភាពមិនអាចដឹកជញ្ជូនបាន មានចំនួន ៣ប្រភេទ គឺគ្រាប់បេ ៤០ចំនួន ១០៥គ្រាប់ បេ ៦២ចំនួន ៤៤គ្រាប់ និងគ្រាប់ឡង់ចំនួន ៤គ្រាប់ សរុបចំនួន ១៥៣គ្រាប់ ។


ប្រភពព័ត៌មានដដែលបន្តទៀតថា ក្នុងនោះកម្លាំងសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ បានផ្សព្វផ្សាយដល់ប្រជាកសិករបន្តសហការ បើប្រទះឃើញគ្រាប់មិនទាន់ផ្ទុះសូមរាយការណ៍ដល់មន្រ្តីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ឬមន្ត្រីជំនាញអង្កការ(ហេលឡូត្រាស្ក) ដើម្បីជៀសវាងការគ្រោះថ្នាក់ផ្សេងៗបានកើតឡើង ៕