About Me

header ads

ជិះម៉ូតូលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ៖ បុរសម្នាក់រួមដំណេីរជាមួយនិងនារីម្នាក់ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន   ខណះមកដល់ស្តុបលូប្រាំដោយខ្វះការប្រុងប្រយ័ត្ន  មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុករថយន្តដែលកំពុងឆ្លងថ្នល់ ចំពីមុខពេញទំហឹង បណ្ដាលឲ្យ បាក់ជេីងឆ្វេងទាំងពីរនាក់ រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទពេទ្យភ្លាមៗ



ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចនិងស្តុបលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។



តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់និងនារីម្នាក់ទៀតជាអ្នករួមដំណេីរជាមួយ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-9873 ធ្វេីដំណេីរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុខាងលេី ត្រង់និងចំណុចស្តុបលូប្រាំ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1286 កំពុងតែឆ្លងថ្នល់ បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូ បាក់ជេីងឆ្វេងទាំងពីរនាក់ រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯរថយន្តរងការខូចខាតតិចតួចតែប៉ុណ្ណោះ ។



ក្រោយពេលកេីតហេតុ​សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់  ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ​ ចុះមកវាស់វែងយកម៉ូតូនិងរថយន្តទាំងពីរ ទៅរក្សាទុកនៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះ​ស្រាយ​គ្នា​បន្ត​នៅ​ពេល​ក្រោយ​ ។ ចិត្រា