About Me

header ads

អាជ្ញាធរខេត្តប៉ៃលិន ចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជាថៃ និងដោះស្រាយផលប៉ះពាល់ ដើម្បីពន្លឿនការស្ថាបនាឱ្យសម្រេចតាមការគ្រោងទុក

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត អមដំណើរដោយ លោកជំទាវ ជា លាភ អភិបាលរងខេត្ត និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បាន អញ្ជើញពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលបូតុងអាមេ និងក្រាលកៅស៊ូប្រភេទ DBST ១ខ្សែ នៅភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ពលរដ្ឋ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិឱ្យការរីកចម្រើន លើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម័ន្ធរូបវ័ន្ធនានាដូចជា ៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើមន។ ឯកឧត្តមបន្តថា៖ ផ្លូវ១ខ្សែនេះ គឺជាកត្តាជួយជំរុញ សេដ្ឋកិច្ចខ្ពស់នៅពេលស្ថាបនារួចរាល់ ព្រោះនៅតំបន់នេះ ជាប់ព្រំដែនកម្ពុជាថៃ ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញ និងដឹកកសិផលយកទៅលក់នៅទីផ្សារ ទាន់ពេលវេលា ។






ឯកឧត្តម ក៍បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ ដែលនៅសងខាងផ្លូវ និងប្រើប្រាស់ផ្លូវទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនា ផ្លូវនេះឱ្យបានឆាប់រហ័សទៅតាម ផែនការ គ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានា ឱ្យការ ប្រើប្រាស់បានយូរអង្វែង ។ សូមបញ្ជាក់ថា ៖ ផ្លូវក្រវាត់ព្រំដែនមួយខ្សែនេះ មានប្រវែង ៥២០០ម៉ែត្រ ទទឹង២៥ម៉ែត្រ ក្នុងនោះចាក់បូតុងអាមេ ប្រវែង ១៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣៧០០ម៉ែត្រ ព្រមទាំងជីកកកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង១០៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត។