About Me

header ads

សមត្ថកិច្ចក្រុងសែនមនោរម្យបានចុះអន្តរាគមន៏ភ្លាមៗ ករណីអាជីវករមិនព្រមទទួលក្រដាស់ប្រាក់ដុល្លា ប្រភេទ ១ដុល្លា និង៥ដុល្លា

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចក្រុងសែនមនោរម្យបានចុះអន្តរាគមន៏ភ្លាមៗនាល្ងាចថ្ងៃទី០២ មិថុនា ២០២០ ក្រោយមានការបង្ហោះតាមបណ្តាញសង្គមពីករណីអាជីវករមិនព្រមទទួលក្រដាស់ប្រាក់ដុល្លា ប្រភេទ ១ដុល្លា និង៥ដុល្លា ។



អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា កម្លាំងក្រុងសែនមនោរម្យចុះទៅទីតាំងលក់ដូររបស់អាជីវករម្នាក់ ដើម្បីអប់រំណែនាំគាត់ឲ្យបានយល់ដឹងពីការចរាចរក្រដាស់ប្រាក់ដុល្លាដែលរាជរដ្ឋាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ជាធម្មតា។


អ្នកនាំពាក្យនគរបាលខេត្តបន្តថា ដើម្បីឆ្លើយតបនិងព័ត៌មានថា នៅសាខាលក់ផលិផល ឡុង បូរ៉ា បណ្ឌិតសេដ្ឋី សាខាមណ្ឌលគិរីស្ថិតនៅចំណុចក្បែរមន្ទីរពេទ្យបង្អែកខេត្ត ក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ លក់ដូរមិនយកប្រាក់ដុល្លាក្រដាស 1$ 2$ និង5$ កាលពីព្រឹកថ្ងៃទី០២ មិថុនា ២០២០កម្លាំងសមត្ថកិច្ចបានចុះដល់គោលដៅសួរនាំ នោះជាព័ត៌ពិតមែន ។


មូលហេតុដែលម្ចាស់ទីតាំងខាងលើ គាត់មិនទទួលយកព្រោះតែព្រឹកមិញ(ថ្ងៃទី០២)គាត់បាន យកក្រដាសប្រាក់ប្រភេទទាំង3នេះទៅទិញទំនិញនៅផ្សារសែនមនោរម្យក៏គេមិនទទួលយកដែរ  ដូច្នេះហើយទើបបានជាគាត់មិនយកដែរទៅ។ក្នុងករណីនេះសមត្ថកិច្ចបានធ្វើការណែនាំឲ្យចាយធម្មតាវិញតាមសេចក្តីប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី  បើមានអ្នកណាមិនទទួលយកក្រដាសប្រាក់ដុល្លាទាំងបីប្រភេទនេះ  សូមឲ្យរាយការណ៍មកសមត្ថកិច្ចដើម្បីចុះណែនាំបន្ត ។ បន្ទាប់ពីណែនាំរួចស្ត្រីម្ចាស់ទីតាំងលក់ថ្នាំដុសធ្មេញក៏សន្យាថានឹងទទួលយកតាមការណែនាំនេះ ៕