About Me

header ads

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបើកការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៧

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបើកការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៧ 


នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបើកការប្រកួតកីឡាសូហ្វតិន្នីសដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៧ និងការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិ លើកទី៤ ឆ្នាំ២០២០ នៅក្នុងបរិវេណទីលានសូហ្វតិន្នីសកម្ពុជា នាពហុកីឡដ្ឋានជាតិ។


ព្រឹត្តិការណ៍នេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃទី១៥ ដល់១៩ ខែមិថុនា ឆ្នាំ២០២០ ដោយមានកីឡាករ-កីឡាការិនីចំនួន៦៩នាក់ មកពីសមាគម ក្លិបកីឡាសូហ្វតិន្នីសចំនួន៦រួមមាន ក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបានជាតិ, ក្រសួងការពារជាតិ, អង្គការមិត្តសម្លាញ់, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង៕




បន្ទាប់ពីគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ–១៩ បានអនុញ្ញាតឲ្យមានការប្រមូលផ្តុំហ្វឹកហាត់និងការប្រកួតលីគ ក៏ដូចជាដំណើរការសកម្មភាពកីឡាឡើងវិញជាជំហានៗ។ប៉ុន្តែការអនុញ្ញាតនេះ  ក្រសួងក៏បានកំណត់លក្ខខណ្ឌវិធានការតម្រូវអោយមានផែនការច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់នៃការឆ្លងរលកទីពីរជំងឺកូវីដ១៩ តាមគោលការណ៍លក្ខខណ្ឌសុវត្ថិភាព។