About Me

header ads

រថយន្តបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសម្នាក់

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណះជិះម៉ូតូលឿនជ្រុលបុករថយន្តបេីកឆ្លងផ្លូវកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ៤៣២កែងផ្លូវ១៣៥​ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន។





តាមប្រភពព័ត៍មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1HF 8692 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកស្តារិច​ ណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AV. 7938 ធ្វេីដំណេីរបញ្ច្រាសទិសគ្នាហេីយបត់ឆ្វេងទៅតាមបណ្តោយផ្លូវ៣១៥ក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឲ្យរងរបួសត្រូវបានដឹងទៅសង្គ្រោះភ្លាមៗ។ ក្រោយកេីហេតុរថយន្តនិងម៉ូតូត្រូវបានជំនាញចុះធ្វេីការវាស់វែងយកទៅក្សាទុករងចាំដោះស្រាតាមច្បាប់៕