ក្មេងប្រុសអាយុ ១ ឆ្នាំម្នាក់ដេករមៀលធ្លាក់ពីផ្ទះចូលប្រឡាយទឹកស្អុយលង់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: ករណីភ្ញាក់ផ្អើលមួយបានកើតឡើងដោយក្មេងប្រុសម្នាក់បានដេកជាមួយបងប្អូនប្រុសស្រីបីនាក់ទៀតរមៀលធ្លាក់ពីលើផ្ទះចូលប្រឡាយទឹកស្អុយបឹងត្របែកបណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង ៩នឹង៣០ព្រឹកថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅសំណង់មិនរៀបរយក្នុងភូមិ៥ ក្រុម ៣១ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ។



សពក្មេងប្រុសរងគ្រោះមានឈ្មោះរិន ធារិទ្ធអាយុមួយឆ្នាំរស់នៅជាមួយឪពុកស្នាក់នៅជាមួយម្ដាយមុីងទីតាំងកើតហេតុខាងលើ។ មានឪពុកឈ្មោះ រិន ពិសិទ្ធ អាយុ ៤១ ឆ្នាំមុខរបររើសអេតចាយនិងម្ដាយឈ្មោះរស់ ភា  អាយុ៣៩ឆ្នាំ សព្វថ្ងៃជាប់ពន្ធនាគារនៅព្រៃស។



តាមសម្ដីឪពុកបានឱ្យដឹងថាមុនពេលកើតហេតុគាត់បានក្រោកពីដេកប្រហែលជាម៉ោង២ ដើម្បីដើររើសអេតចាយទុកអោយកូនដេកជាមួយបងប្អូន៣នាក់ទៀតក្រោយពីត្រលប់មកពីរើសអេតចាយវិញក៏បាត់កូនប្រុសអាយុ១ឆ្នាំម្នាក់ក៏ដើររកប្រទះឃើញកូនធ្លាក់តាមប្រលោះជញ្ជាំងចូលប្រឡាយទឹកស្អុយស្លាប់បាត់បង់អាយុជីវិតទៅហើយបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនឹងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកកន្លែងកើតហេតុដើម្បីត្រួតពិនិត្យ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកឲ្យទីតាំងកន្លែងកើតហេតុនិងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យចុះមកកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យសពរួចបានបញ្ជាក់ថាក្មេងប្រុសខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនរួចបានធ្វើកំណត់ហេតុប្រគល់សពអោយសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។