About Me

header ads

ប្រធានមន្ទីររ៉ែ និងថាមពល ចុះផ្សព្វផ្សាយច្បាប់ និងនីតិវិធី នៃ ការគ្រប់គ្រង បច្ចេកទេស សុវត្ថិភាព ស្ថានីយ ប្រេង និងឧស្ម័នឥន្ធនៈ ដល់ម្ចាស់ស្ថានីយ

កំពង់ឆ្នាំង៖ 
ប្រធានមន្ទីរ៉ែនិងឋាមពលខេត្តកំពង់ឆ្នាំងចុះផ្សព្វផ្សាយច្បាប់និងនីតិវិធីនៃការគ្រប់គ្រងឯកទេសនិងសុវត្ថិភាពស្ថានីយ៍ប្រេងនិងឧស្ម័នឥន្ធនៈដល់ម្ចាស់ស្ថានីយ ។ ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២០នេះ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំងលោក អ៊ុករស បានដឹកនាំមន្រ្តីជំនាញ នៃមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង ដើម្បីចុះផ្សព្វផ្សាយ  ច្បាប់ស្តីពីការគ្រប់គ្រងប្រេង កាត និងផលិតផ ប្រេង កាត  សម្រាប់ស្ថានីយតេលា ក្នុងឃុំព្រៃពួច ស្រុករលាប្អៀរ  និងនៅស្ថានីយប្រេងដំរីស ក្នុងក្រុង កំពង់ឆ្នាំង  ខេត្តកំពង់ឆ្នាំង។



ក្នុងឱកាសនោះ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត រួមនឹងមន្រ្តីជំនាញរបស់មន្ទីរ ក៏បានធ្វើការណែនាំពីនីតិវិធី នៃ ការគ្រប់គ្រង បច្ចេកទេស សុវត្ថិភាព ស្ថានីយ ប្រេង  និងឧស្ម័នឥន្ធនៈ ជូនដល់ម្ចាស់ ស្ថានីយប្រេង និងគោរពទៅតាមសារាចរ របស់ក្រសួង ដើម្បីកុំឱ្យកើត មាននូវឧបទ្ទវហេតុ មួយ ចំនួនដូចជា អគ្គិភ័យ និងការផ្ទុះ បណ្តាលមកពីប្រេងឥន្ធនៈ និងឧស្ម័ន ឥន្ធនៈ ដែលបង្កឱ្យមានការខូចខាតដល់ ទ្រព្យសម្បត្តិ សម្ភារ និងគ្រោះថ្នាក់ ដ៏ធ្ងន់ធ្ងរដល់អាយុជីវិត ដើម្បីរក្សា សុវត្ថិភាពខ្លួនគាត់ផ្ទាល់ ហើយនិងសម្រាប់ប្រជាពលរដ្ឋ រស់នៅជុំវិញនោះ និងអ្នកប្រើប្រាស់ផងដែរ។



លោកបានបញ្ជាក់បន្ថែមទៅម្ចាស់ស្ថានីយ និងជម្រុញដល់ម្ចាស់ស្ថានីយឱ្យអនុវត្តភាពអនុឡោមតាមច្បាប់  ប្រកាស និងសារាចរ ណែនាំក្រសួងរ៉ែ និងថាមពល ហើយសូមម្ចាស់ស្ថានីយប្រេងឥន្ធនៈដំរីស ត្រូវកែតម្រូវស្របតាមនីតិវិធីច្បាប់ដែលបានកំណត់ ៕