About Me

header ads

ប្រជាពលរដ្ឋងាយរងគ្រោះ កំពុងមានជីវភាពខ្វះខាតចំនួន ១២០ គ្រួសារ នៅស្រុកកងមាស ទទួលបានអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

( កំពង់ចាម ):
នៅព្រឹកថ្ងៃទី ១២​ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម អ៊ុន ចាន់ដា  ប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួម និងអាជ្ញាធរស្រុកកងមាស បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ កំពុងមានជីវភាពខ្វះខាតចំនួន ១២០ គ្រួសារដែលមកពីបណ្ដាឃុំនានាក្នុងស្រុកកងមាស ខេត្តកំពង់ចាម ។




ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយកាន់តែខ្ពស់បន្តទៀត ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ19 ដោយមិនត្រូវធ្វេសប្រហែស ឬ ភ្លេចខ្លួនបានឡើយ ព្រោះដេីម្បីការពារនៅរលកទី ២ នៃជំងឺកូវីដ១៩ នេះ ទាំងអស់គ្នា ។
ឯកឧត្តមបន្តថា សូមបងបនអូនខិតខំការពារខ្លួន ដោយផ្តើមពីខ្លួនយើងម្នាក់ ៗផ្ទាល និងត្រូវថែទាំសុខភាពអោយបានល្អ ហើយត្រូវប្រកាន់យក វិធានការអនាម័យស្អាត ៣ យ៉ាង រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តអោយបានខ្ជាប់ខ្ជួន តាមសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីជៀសអោយផុតពីការឆ្លងមេរោករាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ ។


ឯកឧត្តម ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ អោយ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាជីវិតខ្លួនឯង និងជីវិតអ្នកដទៃ តាមពាក្យស្លោក " ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ " នឹងនែនាំពលរដ្ធមិនអោយប្រព្រឹត្តណ៍ល្បែងសុីសងខុសច្បាប់​ ដែលធ្វេីអោយវិនាសទ្រព្យសម្បត្តិគ្រួសារ ។អំណោយមនុស្សធម៌ទាំងនោះរួមមាន អង្ករ ២៥ គីឡូក្រាម ,ទឹកត្រី ១ យួរ , ទឹកស៊ីអ៊ីវ ១ យួរ , ត្រីខ ១០ កំប៉ុង, អាវយឺត ២ ,  ម៉ាស់ ៥ បន្ទះ និងថវិកា ២០,០០០ រៀល ៕