About Me

header ads

ប្រទះឃើញអតីតគ្រូបង្រៀនជនជាតិឥណ្ឌាម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលជាន់ទី១

ភ្នំពេញ៖ បុរសជាគ្រូបង្រៀនជនជាតិឥណ្ឌាម្នាក់បានបងប្អូនដេកស្លាប់ នៅក្នុងបន្ទប់ជួលជាន់ទី១ មួយកន្លែងនិងត្រូវបានគប្រទះឃើញបង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅជាន់ទី១ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។




បុរសនោះឈ្មោះ ZOTE ROBINSON SONGMUANLIAN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥណ្ឌា មុខរបរ អតីតគ្រូបង្រៀនភាសាអង់គ្លេស នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ ខេត្តសៀមរាប ស្នាក់នៅបន្ទប់ជួលចំណុចខាងលើជាង១ខែមកហើយ ។



តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ ធ្លាប់វះកាត់បេះដូង ច្រើនលើកមកហើយ កើតជម្ងឺលើសឈាមផង ហើយរាល់ថ្ងៃ ចូលចិត្តផឹកស្រា ។ ហើយមុនភ្ញាក់ផ្អើល មិនឃើញជនរងគ្រោះចេញក្រៅហាត់ប្រាណដូចសព្វដង លុះពេលដែលមានស្ត្រីម្នាក់ ដើរទៅរកប្រមូលចានឆ្នាំង ប្រទះឃើញដេក ហៅមិនឆ្លើយ ក៏ប្រាប់ម្ចាស់ផ្ទះជួលឲ្យទៅហៅ ពិនិត្យមើលជាក់ស្តែង ឃើញស្លាប់បាត់ រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង និងសង្ស័យថាជនរងគ្រោះស្លាប់ដោយជម្ងឺគាំងបេះដូង។បន្ទាប់មកសមត្ថកិច្ចបានទាក់ទងទៅកាន់ស្ថានទូតដើម្បីចាត់ចែងនាំយកសាកសពទៅកាន់ប្រទេសកំណើតវិញ៕