About Me

header ads

ជនបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារសង្ស័យជាករណីខ្យល់គរ

បាត់ដំបង: យោងតាមសេចក្តីរាយការណ៍ពីសមត្ថ កិច្ចបានអោយដឹងថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលបានទទួលសេចក្តី រាយការពីម្ចាស់សណ្ឋាគារ (ឆាយា) នៅផ្លូវលេខ៣ ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ា ក្រុងបាត់ដំបង ថាមានករណីជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ ។



ក្រោយទទួលបានពត៌មានភ្លាម កម្លាំងនគរបាលបច្ចេកទេស ក្រុមគ្រូពេទ្យខេត្ត នគរបាលអន្តោប្រវេ សន៍ និងតំណាងអយ្យការសាលាដំបូងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ស្ថិតនៅapartment របស់សណ្ឋាគារឆាយាពិនិត្យឃើញថាសាកសពមានសភាពហើមស្អុយ គ្រូពេទ្យ បានបញ្ជាក់ថា សពអាចស្លាប់ រយៈពេល៧២ម៉ោងកន្លងមកហើយ ប្រហែលក្នុងកំឡុងថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២០។ដែលសពមាន ឈ្មោះ Copplestone Anne ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិ New Zealand កាន់លិខិតឆ្លងដែនលេខ LM118999 (យកបន្តទិដ្ឋាការនៅភ្នំពេញ) ជាប្រធានអង្គការមូលនិធិក្តីសង្ឃឹមនៃកុមារ.HFCCF មានទីតាំងស្ថិតនៅភូមិសាលាបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។


តាមការបញ្ជាក់ពីម្ចាស់សណ្ឋាគារ សពជនបរទេសខាងលើបានជួល Apartment នេះស្នាក់នៅរយះពេលពីរទៅបីឆ្នាំហើយរហូតដល់ថ្ងៃស្លាប់នេះ ហើយជាធម្មតាសពផឹកស្រាស្រវឹងជាប្រចាំផងដែរ។
 បន្ទាប់ពីក្រុមការងារជំនាញកោសល្យវិច្ច័យពិនិត្យសាកសពរួច នាយកដ្ឋាននគរបាលបច្ចេកទេសបានរាយការណ៍ជូនស្ថានទូត និងសម្រេចដឹកបញ្ជូនយកទៅរក្សាទុកនៅវត្តទឹកថ្លា នៅរាជធានីភ្នំពេញ ។


ជុំវិញករណីជនបរទេសស្លាប់នេះដែរ លោក លឹម ពុទ្ធីឡា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលបន្ទុកផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់អោយអ្នកយក ព័ត៌មានយើងដឹងនៅរសៀលថ្ងៃនេះដែរថា ក្រោយពីក្រុមគ្រូពេទ្យ ក៏ដូចជាមន្ត្រីបច្ចេកទេសជំនាញចុះទៅពិនិត្យទៅលើខ្លួនប្រាណសាកសពរួចមក បានដាក់ការសន្និដ្ឋានថា ករណីស្លាប់នេះគឺបណ្តាលមកពីខ្យល់គរ ព្រោះសពស្ត្រីបរទេសខាងលើ តែងផឹកស្រាជាប្រចាំក្នុងមួយថ្ងៃពីរ បីដង។