About Me

header ads

ចេញពីផឹកស្រវឹងជោគជាំបេីករ៉ឺម៉កកង់បីបុករថយន្តកំពុងឈប់ស្តុបរងការខូចខាត

ភ្នំពេញ​៖​ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់បានបេីករ៉ឺម៉កចេញពីផឹកបំណងទៅផ្ទះជួលក៏ជ្រុលទៅបុករថយន្តមួយគ្រឿងពីក្រោយខណះកំពុងឈប់ចាំស្តុបបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី២៩​ ខែមិថុនា​  ឆ្នាំ២០២០​ នៅចំណុចផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១​ ខណ្ឌបឹងកេងកង​។



តាមប្រភពព័ត៌មានបានឲ្យដឹងថា​  មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៍​ ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2S 9789 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសីហនុ​ ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុដោយសារតែឈប់រងចាំស្តុបពណ៍ខៀវស្រាប់តែមានបុរសម្នាក់ជិះម៉ូតូកង់បីមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតបែកស្តុបម្ខាងខាងស្តាំងសំណាងមិនមានមនុស្សរងរបួស។



ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលដោយភាគីខាងរ៉ឺម៉កចេញថ្លៃជួសជុលទៅភាគីរថយនកតដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕សុខា