About Me

header ads

ផ្ទះប្រជាពលរដ្ឋ២៨ខ្នងត្រូវដួលរលំនិងរបើកដំបូលដោយសារតែភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់

ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋ២៨ខ្នងនៅក្នុងក្រុងស្វាយរៀង ស្រុករំដួល ស្រុករមាសហែកស្រុកកំពង់រោទ៍និងស្រុកស្វាយទាបត្រូវបានដួលរលំនិងរបើកដំបូលដោយសារតែភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់កាលពីចន្លោះម៉ោង២ទៅ៣រសៀលថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០។




បើតាមរបាយការណ៍ពីគ្រប់ក្រុងស្រុកបានឱ្យដឹងថាមានផ្ទះ១៩ខ្នងរបស់បងប្អូនប្រជាពលរដ្ឋដួលរលំនិងរបើកដំបូលនៅ៣ស្រុកនិងក្រុងស្វាយរៀង ប៉ុន្តែសំណាងដែរដែលមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះ។ តាមរបាយការណ៍បញ្ជាក់ថា នៅស្រុកកំពង់រោទ៍មានផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងស្មើនិងចំនួន២ឃ៉ំគឺឃ៉ំព្រៃធំនិងឃ៉ំស្វាយតាយានត្រូវដួលរលំនិងរបើកដំបូល។




ស្រុករំដួលមានផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ខ្នងបានរងការខូចខាតគឺនៅក្នុងភូមិត្រពាំងចំបក់ និងភូមិអង្គពក ស្ថិតក្នុងឃុំម៉ឺននជ័យ ស្រុករំដួល។ស្រុករមាសហែកមានផ្ទះប្រជាពលរដ្ឋ៥ខ្នងរងការខូចខាតគឺនៅភូមិស្វាយទន្ទឹម ភូមិតាកុត ភូមិបន្លាស្អិត ភូមិខ្នងជ្រូកខាងលិច ស្ថិតក្នុងឃុំត្រពាំងស្ដៅ។



ចំណែកក្រុងស្វាយរៀងមានមួយខ្នងផ្ទះមានម្ចាស់ឈ្មោះចិន សាវ៉ាត ភេទស្រីអាយុ៤១ឆ្មាំជាកម្មកររោងចក្រមានកូន៤នាក់ក្នុងបន្ទុកស្ថិតក្នុងភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងមានទំហំ៦ម៉ែត្រគុណនិង៥ម៉ែត្រជញ្ជាំងស្លឹក ដំបូលប្រក់សង្ក័សី បានរលំទាំងស្រុង ប៉ុន្តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់នោះទេ។ចំណែកស្រុកស្វាយទាបមានដួលរលំនិងរបើកដំបូល៩ខ្នងផ្ទះសរុបទាំងអស់មានចំនួន២៨ខ្នងផ្ទះ៕