About Me

header ads

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ

( ត្បូងឃ្មុំ ):
នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២០ លោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី ២ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ។



លោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តត្បូងឃ្មុំ បានលើកឡើងថា ការងារស្រ្តីនៅក្នុងសង្គម ពិតជាមានសារសំខាន់ណាស់ ក្នុងការជួយអភិវឌ្ឍន៍សង្គមឲ្យមានភាពប្រសើរឡើង ព្រោះស្ត្រីគឺជាមាតាពិភពលោក ដែលជួយក្នុងការអប់រំកូន អ្នកស្វែងរកចំណូលបន្ថែមក្នុងគ្រួសារ ជាពិសេសជាមេផ្ទះថែមទៀត ដូច្នេះត្រូវធ្វើការផ្សព្វផ្សាយ ដល់ស្ត្រីនូវចំណេះដឹង ក្នុងការថែរក្សានូវសុខភាពឲ្យបានល្អប្រសើរ តាមរយៈការថែរក្សានូវអនាម័យ ការការពារជម្ងឺ និងមានការយល់ដឹងពីតួនាទី និងភារកិច្ចរបស់ស្ត្រីក្នុងការអភិវឌ្ឍន៍សង្គមជាតិ ។


លោកជំទាវ បន្តទៀតថា ដើម្បីឲ្យការអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែមានប្រសិទ្ធិភាពទៀតនោះ យើងត្រូវធ្វើការផ្សព្វផ្សាយ ជម្រុញឲ្យស្រ្តីទៅចូលរួមក្នុងការងារសង្គម ហើយជម្រុញដល់គ្រប់ស្ថាប័ន មន្ទីរ អង្គភាព ដែលជាអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ផ្តល់ជូនតាមបែបសមធម៌សង្គម និងបរិយាប័ន្ន ជាពិសេស ត្រូវជម្រុញអនុសាខាសមាគមនារី មន្ទីរ អង្គភាព ក្រុង ស្រុក ចុះតាមមូលដ្ឋានដើម្បីពង្រឹង និងបណ្តុះបណ្តាលដល់ស្ត្រីក្នុងសហគមន៍ ឲ្យមានការយល់ដឹងបន្ថែមទៀតពីការអប់រំកូន ការថែរក្សាសុខភាព និងការរៀបចំផែនការគ្រួសាផងដែរ ៕