About Me

header ads

លោកជំទាវតំណាងរាស្ត្រមណ្ឌលប៉ៃលិន ចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំនិងគោរពវិញ្ញណក្ខន្ធឪពុកអ្នកនាងខាត់ សុឃីម ជាសិល្បការិនី បុរាណនិងសម័យ

ខេត្តប៉ៃលិន៖ ដើម្បីចូលរួមរំលែកទុក្ខ ដ៍ក្រៀមក្រំ ចំពោះការបាត់បង់ជីវិត អ្នកមានគុណជាឪពុករបស់សិល្បៈការិនី ខាត់ សុឃីម កាលពីរសៀលថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ​ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក លាវ ខាត់ ត្រូវជាឪពុកបង្កើតរបស់អ្នកនាង ខាត់ សុឃីម ជាសិល្បការិនី បុរាណ និងសម័យ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងអាយុ៦៧ឆ្នាំ ដោយរោគាពាធ ។  ប្រភពព័ត៍មានបានឱ្យដឹងថា មរណភាពរបស់ឧបាសក លាវ ខាត់ គឺជាការបាត់បង់ ឪពុក ឪពុកក្មេក ជីតា ព្រមទាំងជាការបាត់បង់នូវវីរៈសិល្បករ ដ៍ឆ្នើមមួយរូប ដែលបានចូលរួមថែរក្សា ផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌សិល្បៈខ្មែរ ជាពិសេសលើផ្នែកភ្លេងប្រពៃណីខ្មែរតែម្តង ។ ប្រភពបន្តទៀតថា ដូច្នេះហើយ ទើបលោកជំទាវតំណាងរាស្ត្រមណ្ឌលប៉ៃលិន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារ ក៏ដូចជាញាតិមិត្តជិតឆ្ងាយនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសក លាវ ខាត់ សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។