About Me

header ads

គួរឲ្យសោកស្ដាយ! ផ្ទះ ២ខ្នងត្រូវបានអគ្គីភ័យឆាបឆេះត្រឹមមួយប៉ប្រិចភ្នែក

ខេត្តពោធិ៍សាត់៖ លំនៅឋានប្រជាពលរដ្ឋចំនួន ២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ត្រឹមតែមួយប៉ប្រិចភ្នតែប៉ុណ្ណោះ ដែលគេសង្ស័យអាចបណ្ដាលមកពីទូសេ្សខ្សែភ្លើង ។ ហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យឆាបឆេះលំនៅឋានខាងលើ បានកើតឡើងនៅវេលាម៉ោង៩ និង៤៥នាទី ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិ.ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។




អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា លំនៅឋានអគ្គីភ័យឆាបឆេះ រងការខូចខាតដោយអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ សង់អំពីឈើ.ថ្មខាងក្រោមមានទំហ៊ុំ ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ និងផ្ទះបាយមានទំហ៊ុំ ៤ម៉្រែត្រ គុណនឹង ៥ម៉្រែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាសមួយចំនួនធំ ។





ប្រភពព័ត៌មានខាងលើបន្តថា ម្នាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ញឹក សារ៉ូ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មូលហេតុ៖ សង្ស័យបណ្ដាលមកពីទូស្សេខ្សែភ្លើង ទើបបណ្ដាលឲ្យឆាបឆេះបែបនេះតែម្ដង ករណីខាងលើគេឃើញសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវដើម្បីធ្វើកំណត់ហេតុ  ៕