About Me

header ads

អ្នកគាំទ្រក្រុមបឹងកេតអាចធ្វើការដាក់រូបខ្លួនឯងបានក្នុងអំឡុងការប្រកួតក្នុងទឹកដីរបស់ខ្លួន

ក្រោយរាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឱ្យមាន ការរៀបចំការប្រកួតបាល់ទាត់លីគឡើងវិញ ដោយតម្រូវអោយប្រកួតបិទទ្វារ រាល់ការប្រកួតទាំងអស់មិនអនុញ្ញាតឲ្យមានអ្នកគាំត្រចូលរួមទស្សនាឡើយ ដោយយោងតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអនុញ្ញាតឲ្យតែកីឡាករ និងមន្ត្រីក្នុងការប្រកួតនេះប៉ុណ្ណោះ ដោយមិនលើស ១០០នាក់ ។
បើទោះបីជាស្ថិតក្នុងការប្រកួតបែបបិទទ្វារក៏ដោយតែអ្នកគាំទ្ររបស់ក្រុមបឹងកេតទាំងអស់អាចធ្វើការដាក់រូបខ្លួនឯងបានក្នុងអំឡុងការប្រកួតក្នងទឹកដីរបស់ខ្លួន។រូបភាពរបស់អ្នកគាំទ្រទាំងអស់នឹងត្រូវបានដាក់បង្ហាញរៀងរាល់ការប្រកួតក្នុងទឹកដីរបស់យើងរហូតដល់មានការអនុញ្ញាតឲ្យចូលរួមទស្សនាបានធម្មតាវិញក្នុងរដូវកាលនេះ។អ្នកគាំទ្រនៃក្លិបបឹងកេតនឹងត្រូវចំណាយម្នាក់ ១០ដុល្លារប៉ុណ្ណោះសម្រាប់ការស្នើ ឱ្យមានរូបភាពខ្លួនឯងមួយផ្ទាំងនៅក្នុងតំបន់កៅអីអ្នកគាំទ្រ ដោយអាចទាក់ទងទៅកាន់ Facebook ផ្ទាល់របស់ក្លិបឬតាមរយៈទូរស័ព្ទ ។


សូមបញ្ជាក់ថា គណៈកម្មការប្រកួតបាល់ទាត់ជាតិ CNCC បានប្រកាសពីកាលបរិច្ឆេទប្រកួតលីគឡើងវិញគឺនៅថ្ងៃទី ៤ និង៥ ខែកក្កដា ឆ្នាំ២០២០ ដោយបន្តពីសប្តាហ៍ទី៦ឡើងវិញ ត្រៀមទទួលស្វាគមន៍ក្រុមខេត្តសៀមរាបសូលទីឡូអង្គរនៅថ្ងៃទី៤ ខែកក្កដានេះវេលាម៉ោង ៣:៣០នាទីរសៀលនៅកីឡដ្ឋាន របស់ក្លឹបបាល់ទាត