កំពុងអ៊ុតអាប៉ោងក្នុងព្រៃសមត្ថកិច្ចចូលដល់ឃាត់ខ្លួនបាន០៤នាក់អ្នកផ្សេងច្រើនទៀតរត់បាតជើងសព្រាត នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ ៖ បុរស០៤នាក់ដែលញៀនល្បែងស៊ីសងអាប៉ោងត្រូវកម្លាំងសមត្ថកិច្ចឆ្មក់ចូល ទៅ បង្ក្រាប ក្នុងពេលដែលពួកគេកំពុងតែរវល់អ៊ុតអាប៉ោងនៅចំណុចព្រៃមួយកន្លែង ឯអ្នកផ្សេងច្រើននាក់មានសំណាងរត់គេចខ្លួនបានជើងសព្រាត កាត់វាលស្រែ កាត់ព្រៃ រួចកសាង សំណុំរឿង បញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ តាមការអោយដឹងពីនគរបាលស្រុកថា ការឃាត់ខ្លួនខាងលើនេះធ្វើឡើងកាលពីម៉ោង២ និង១០នាទី រសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២០នេះ ដោយ កម្លាំង ជំនាញ ព្រហ្មទណ្ឌ ស្រុក សហការ ជាមួយ កម្លាំង ប៉ុស្ដិ៍ រលាំងគ្រើល បាន បង្ក្រាប ទីតាំង លេងល្បែង ស៊ីសង ( លេង អាប៉ោង ) នៅ ចំណុច ព្រៃ ខាងកើត ស្ថិត ក្នុងភូមិ អង្គ តាន ន ឃុំ រលាំងគ្រើល ស្រុក សំរោង ទង ។



ក្នុងការបង្ក្រាបអ្នកលេងអាប៉ោងខាងលើ សមត្ថកិច្ចឃាត់មនុស្ស ចំនួន ៤ នាក់ ៖ ១- ឈ្មោះ ខៀវ ខ្លី ហៅ ខ្លុយ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅ ភូមិ ស្ពាន តោ ឃុំ រលាំងគ្រើល ស្រុក សំរោង ទង , ២- ឈ្មោះ យ៉ុ ង ឌឿ ន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ( អ្នក បាញ់ មេ ) រស់នៅ ភូមិ ចំការ បុស្ស ឃុំ រលាំងគ្រើល ស្រុក សំរោង ទង , ៣- ឈ្មោះ សុ ន ធី ភេទ ប្រុស អាយុ ៥៩ ឆ្នាំ រស់នៅ ភូមិ រលាំងគ្រើល ឃុំ រលាំង គ្រើល ស្រុក សំរោង ទង និង ៤- ឈ្មោះ ស៊ឹ ម ណ យ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ ភូមិ អង្គ តាន ន ឃុំ រលាំងគ្រើល ស្រុក សំរោង ទង ។




ប្រភព ពី សមត្ថកិច្ច បាន ឲ្យ ដឹង ថា ក្នុង ប្រតិបត្តិការ បង្ក្រាប ក្រុម អ្នក ញៀន ល្បែង អាប៉ោង ខាងលើ នេះ ដែរ សមត្ថកិច្ច បាន ធ្វើការ ដកហូត បាន មេអាប៉ោង ចំនួន ១, ចាន ១, គំរប ១, កំរាល ១ និង លុយ ខ្មែរ ចំនួន ៧៩០.០០០ រៀល ។ ប្រភព បន្ត ថា ក្រោយ ពី ឃាត់ខ្លួន សមត្ថកិច្ច ជំនាញ ព្រហ្មទណ្ឌ ស្រុក កំពុងធ្វើការ សាកសួរ និង កសាង សំណុំរឿង ដើម្បី ចាត់ការ តាម នីតិវិធី ច្បាប់ ៕