About Me

header ads

បើករថយន្តក្នុងល្បឿនលឿនជ្រុលចង្កូតធ្លាកប្រឡាយ

កំពង់ឆ្នាំង៖ មនុស្សម្នាក់រងរបួសស្រាលនៅក្នុងហេតុកាណ៍បើកបររថយន្តធ្លាក់ប្រឡាយតាមផ្លូវ។
ហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង៥នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវក្រាលគ្រោះក្រហមនៅចំណុចរ៉ារថភ្លើងក្រាំងស្គារស្ថិតក្នុងភូមិគ្រាំស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ អ្នកដែលបានឃើញហេតុការបានអោយដឹងថារថយន្តដែលរងគ្រោះថ្នាក់ខាងលើនេះម៉ាកលុចស៊ីស៣០០ពណ៌ខ្មៅពាក់ស្លាក់លេខ ភ្នំពេញ 2K 0029 បើកបរដោយនារីវយ័ក្មេងម្នាក់អាយុប្រមាណជា២២ឆ្នាំទិសដៅពីកើតទៅលិចមកដល់កន្លែងកើតហេតុវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀតក្នុងស្ថានភាពគ្រោះថ្នាក់បានជ្រុលចង្កូតក្នុងល្បឿនលឿនពេកធ្លាក់ប្រឡាយក្បែរផ្លូវទៅមុខលែងរួច។​ ក្រោយពេលកើតហេតុត្រូវបានម្ចាស់ហៅរថយន្តស្ទូចចេញពីប្រឡាយដឹកយកទៅធ្វើការជួសជុលនៅភ្នំពេញ ។​ សេចក្តីរាយការបានអោយដឹងថាកន្លងទៅចំណុចខាងលើនេះមានរថយន្តប្រមាណជា៣ទៅ៤ហើយដែលជួបគ្រោះថ្នាក់ដូចករណីខាងលើនេះផងដែរ។​ ក្នុងហេតុការណ៏រថយន្តធ្លាក់ផ្លូវខាងលើនេះមិនបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកធ្វើដំណើរនោះឡើយ ។