About Me

header ads

ឃាត់ខ្លួនជនជាតិចិន៦នាក់ខណះឆ្លងដែនខុសច្បាប់

ស្ទឹងត្រែងៈ ក្រុមជនជាតិចិនចំនួន៦នាក់រងការឃាត់ខ្លួនដោយកម្លាំងនគរបាលការពារព្រំដែនកម្ពុជា-ឡាវខណះឆ្លងដែលដោយខុសច្បាប់តាមច្រករបៀងកាលពីយប់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០នៅចំនុចមុខប៉ុស្តិ៍អូរស្វាយនៃវរៈការពារព្រំដែនគោកលេខ៧០១ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជយ័។ តាមការអោយដឹងពីនគរបាលការពារព្រំដែនគោក៧០១ថាជនជាតិខាងលើមានចំនួន៦នាក់ធ្វើដំណើរមកពីខេត្តព្រះសីហនុតាមរថយន្តឈ្នួលមួយគ្រឿងមកដល់ខេត្តស្ទឹងត្រែងនៅវេលាយប់ហើយត្រូវបន្តដំណើរដោយឆ្លងដែនតាមច្រករបៀងចូលទៅប្រទេសឡាវ និងបន្តទៅកាន់ប្រទេសចិនតែត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទាមទារកឯកសារពុំមានច្បាស់លាស់ ទើបឃាត់ខ្លួនបណ្តោះអាសន្នសិន។ នគរបាលការពារព្រំដែនដដែលបន្តថាបុរសជនជាតិចិនទាំង៦នាក់នោះរួមមាន១-ឈ្មោះ HUANG HONGBIN ភេទប្រុស ២-ឈ្មោះ ZHU DENGLONG ភេទប្រុស ៣-ឈ្មោះ SHI MENGភេទប្រុស ៤-ឈ្មោះ ZHANG WEIភេទប្រុស ៥-ឈ្មោះ SONG GUOYI ភេទប្រុស ៦-ឈ្មោះ HAOJIANRONG ភេទប្រុស មិនមានលិខិតឆ្លងដែន ឡើយធ្វើដំណើរដោយរថយន្តម៉ាក ស្តារិចពណ៌ទឹកប្រាក់ ស្លាកលេខ ព្រះសីហនុ ២C ៩៨០០ បើកបរដោយឈ្មោះ តុំ ច័ន្ទបូរី ភេទប្រុសជនជាតិខ្មែរមុខរបរ រត់ឡានឈ្នួល មកពីខេត្តព្រះសីហនុ។






ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក អូត ស៊ីវុត្ថា បានឲ្យដឹថាជនជាតិចិនខាងលើបានបញ្ជូនពីព្រំដែនមកដល់ស្នងការដ្ឋាននគរបាលខេត្តហើយ ហើយលោកកំពុងរាយការណ៍ជូនទៅអគ្គនាយកដ្ឋានដែររង់ចាំការពិនិត្យនិងឯកភាពយ៉ាងណាៗនឹងបន្តនីតិវិធីថែមទៀត។ លោកបន្តថាជនជាតិចិនទាំង៦នាក់ខាងលើមានលិខិតឆ្លងដែន៥នាក់លើកលែងតែម្នាក់ប៉ុណ្ណោះដែលមិនមាន
លិខិតឆ្លងដែនដោយនៅក្នុងការធ្វើដំណើរតែមួយទើបឃាត់ទាំងអស់គ្នាសិនរង់ចាំការសម្របសម្រួលពីថ្នាក់ដឹកនាំខាងលើនឹងត្រូវអនុវត្តបែបណាបន្តទៀត។បច្ចុប្បន្នជនជាតិចិនទាំង៦នាក់
ខាងលើកំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅឡើយទេ៕