About Me

header ads

អធិការក្រុង ធ្វើបទបង្ហាញ ក្រុមចោរឆក់ និងលួចយ៉ាងសកម្មប្រចាំក្រុងខេមរភូមិន្ទ ចំនួន១៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប

កោះកុង ៖ ពលរដ្ឋស្ថឹតក្នុងក្រុងខេមរៈភូមិន្ទ បានកោតសរសើរ តតគ្នាថា លោក វរ:សេនីយ៍ទោ យស ចាន់វិចិត្រ អធិការក្រុងខេមរភូមិន្ទ ទើបកាន់តំណែងថ្មី បានបំបែកសំបុកក្រុមចោរកម្មបាតផ្សារមួយសំបុកធំដែរធ្វើសកម្មភាពឆក់ លួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម ប្រចាំក្រុងខេរភូមិន្ទ ពិតជាល្អ​ណាស់ ។


លោក វរ:សេនីយ៍ទោ យស ចន្ទវិចិត្រ អធិការក្រុងខេមរភូមិន្ទ បានអោយដឹងថាប្រតិបត្តិការបង្ក្រាបក្រុមចោរកម្មនេះធ្វើឡើង នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីបានទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋដែលបានបាត់ទ្រព្យសម្បត្តិ យានយន្តជាបន្តបន្ទាប់ ហើយបានមកដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី១០-១៩និង២០ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ។


សមត្តកិច្ច​ខាងលើបានបញ្ជាក់ ថា ប្រតិបត្តិការចុះបង្ក្រាបចោរកម្មនេះធ្វើឡើង ដោយមានការចង្អុលបង្ហាញលោក ឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង ក្រោមកិច្ចសហការនិងលោកវរៈសេនីយ៍ទោ ជា សុភាព នាយការិល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញាបានភ្លាមៗចំនួន២នាក់ យកមកធ្វើការសួរនាំ បន្ទាប់ពីក្តាប់បានព័ត៌មានច្បាស់លាស់ ផ្តើមចេញប្រតិបត្តិការបង្ក្រាបចំណុចទីតាំងដំបូងត្រង់ចំណុចបន្ទប់ជួលខាងក្រោយសណ្ឋាគារកោះពេជ្រ ក្នុងក្រុងខេមរភូមិន្ទ ក្នុងប្រតិបត្តិការជំហានដំបូងនាពេលនោះ កម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបដោយឃាត់ខ្លួនបានជាក់ស្តែងនៅនឹងកន្លែងចំនួន៧នាក់ យកមកឃុំខ្លួនធ្វើការសួរនាំ បន្តឈានដល់ធ្វើការឃាត់ខ្លួនបានចំនួន៥នាក់បន្ថែមទៀត ក្នុងនោះមានយុវនារីចំនួន៤នាក់ផងដែរ ។ 


ក្រោយពីបានបញ្ចប់បេសកម្ម បង្ក្រាបចោរកម្មមួយសំបុកធំនេះរួចមក កម្លាំងអធិការដ្ឋាន សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើបទបង្ហាញស្តីពី ករណីចោរកម្ម ប្រើប្រាស់ ចែកចាយ នឹងរក្សាទុកសារធាតុញៀន ។​ សមត្តកិច្ចបញ្ចាក់ថា ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន១៤នាក់ផងដែរ លោកអធិការបានអោយដឹងទៀតថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ កំលាំងជំនាញបានធ្វើការដកហូតវត្ថុតាង រួមមានៈ
ម៉ូតូ៧គ្រឿង DreamC125ចំនួន៤គ្រឿង Smash ១គ្រឿង Wave១គ្រឿង នឹងExciter១គ្រឿង រួមនិងម៉្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៣កញ្ចប់តូច នឹង១កញ្ចប់ធំឧប្បករណ៍កែច្នៃសំរាប់លួចម៉ូតូនិងឩប្បករណ៍ជក់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្ន ក្រុមចោរកម្មទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ៕