About Me

header ads

អាជ្ញាធរខេត្តប៉ៃលិន ជំរុញដល់មន្រ្តីជំនាញវាស់វែងដីធ្លី ត្រូវបង្កើនកិច្ចការងារផ្តល់សេវាចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឱ្យបានទៅតាមផែនការ

ប៉ៃលិន៖ មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយសេចក្ដីប្រកាស កំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅភូមិអូររអិល ស្ទឹងកាច់ ស្រុកសាលាក្រៅ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន បានជំរុញដល់មន្រ្តីជំនាញវាស់វែងដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ត្រូវយកចិត្តទុកដាក់បន្តខិតខំបង្កើនកិច្ចការងារផ្តល់សេវាចុះបញ្ជីដីធ្លី មាន លក្ខណៈ ជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឱ្យបានទៅតាមផែនការរបស់ក្រសួងរៀបចំដែនដីដែនដី នគររូបនីយកម្ម និង សណង់ ជាពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីងាយស្រួលចុះមើល និង ត្រួតពិនិត្យទិន្ន័យដីជាក់ ស្តែងអនុវត្តន៍អោយទទួលបានជោគជ័យ។



ឯកឧត្តមអភិបាលរងខេត្ត បានមាន ប្រសាសន៍ លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជា៖ សាសារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន ប្រឡាយទឹក និងកសាងសមិទ្ធិផលនានាជាច្រើនទៀត សម្រាប់បំរើផលប្រយោជន៍ ប្រជាពលរដ្ឋ ជាពិសេសបានដាក់ចេញនូវគោលនយោបាយកែទម្រង់ស៊ីជំរៅ គឺបានរៀបចំក្រុមការងារក្នុង ការ ចុះ បញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពជាក់លាក់  និងការកាត់បន្ថយការទំនាស់ដីធ្លី ក្នុងន័យកាត់បន្ថយថវិកា រួមគ្នាលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរ។



ក្នុងឱកាសនោះផងដែរ ឯកឧត្តម ធូ ភា ក៍បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសហការ និងផ្តល់ ព័ត៍មាន ឱ្យបានច្បាស់លាស់ ជូនដល់មន្រ្តីជំនាញ ដើម្បីងាយស្រួលអនុវត្តន៍ការងារទទួលបានជោគជ័យ ទៅ តាម ផែនការ  ក្នុងនោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវធ្វើការអប់រំផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ ពីច្បាប់គតិយុទ្ធនានាពាក់ព័ន្ធដីធ្លី ការសាងសងសំណង់ ជាដើម ដើម្បីងាយស្រួលដល់អាជ្ញាធ រ ដែន ដីក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។



បើតាមការបញ្ជាក់របស់លោក សូ សុខុន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទៃដីប្រមាណ ៣០០០ហិកតា ក្នុងនោះដីកសិកម្មចំនួន ២០០០ហិចតា និងដីលំនៅដ្ឋានចំនួន ១០០០ហិចតា មានប្រជាជន សរុបចំនួន ១៤៥៤នាក់ ស្រី ៧២៨នាក់ ស្មើនឹង ៣២៨គ្រួសារ មានក្បាលដីចំនួន ៨៥០ក្បាលដី។