About Me

header ads

អ្នកគាំទ្រម្នាក់ស្រលាញ់តារាកូរ៉េ លោក ជុងគុក ខ្លាំងពេកដល់ថ្នាក់ធ្វើរឿងម្យ៉ាង

វីដេអូមួយបង្ហាញចេញដោយវិចិត្រករម្នាក់ដែលមានគណនីយូធូបឈ្មោះថា អេតមូម៉ាន ដែលរំលេចចេញឱ្យឃើញពីការគូស ឆ្លាក់អំពីរូបមនុស្សម្នាក់ ដែលត្រូវបានមហាជនស្គាល់ថាជាតារាប្រុសវ័យក្មេងកំពុងល្បីនៅក្នុងក្រុមចម្រៀង BTS គឺលោក ជុងគុក។


YouTuber  រូបនេះ បានបង្ហាញអារម្មណ៍លើបណ្តាញសង្គមថា ក្នុងវីដេអូមួយនេះលោកបានបង្កើតក្មេងប្រុសមាសម្នាក់ តំណាងឱ្យលោក ជុងគុក របស់ BTS តាមរយៈការគូសឆ្លាក់ដោយប្រើដីឥដ្ឋ ជក់ ឧបករណ៍ឆ្លាក់ ជាសម្ភារៈក្នុងការបង្កើតឡើង។




អ្នកគាំទ្រជាច្រើនបានចូលបង្ហាញមតិ កោតសរសើរចំពោះស្នាដៃដែលមានភាពស្រស់ស្អាត និងគួរឱ្យស្ងប់ស្ងែងថែមទៀតផង។


ម្ចាស់ស្នាដៃនេះ មិនត្រឹមតែជាវិចិត្រករដ៏មានទេពកោសល្យ ដែលមានអ្នកតាមដានច្រើននៅលើបណ្តាញសង្គមអ៊ីនស្តាក្រាមប៉ុណ្ណោះទេ។ លោកថែមទាំងជាអ្នកគាំទ្រសិល្បករកូរ៉េ និងទូទាំងប្រទេសជាច្រើនរូបទៀត ជាពិសេសគឺលោក ជុងគុក សមាជិករបស់ BTS តែម្តង។
រាយការណ៍ដោយៈ សំណាង
ប្រភពវីដេអូពីយូធូបឆាណែលៈ 앗무만 ATMUMAN