About Me

header ads

កីឡាករតេនី្នសលំដាប់លេខ១លើពិភពលោកពោលពាក្យ សុំទោស និងសោកស្តាយ ក្រោយខ្លួនតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩



កីឡាករតេន្នីសលំដាប់ទី១លើពិភពលោក Novak Djokovic បានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ តែប៉ុន្មានម៉ោងមុនការប្រកួតចាប់ផ្តើមប៉ុណ្ណោះ។ Grigor Dimitrov, Borna Coric និង Viktor Troicki បានអះអាងថា ពួកគេសុទ្ធតែមានផ្ទុកវីរុសកូវីដ១៩ បន្ទាប់ពីប្រកួតជាមួយ Djokovic ក្នុងកម្មវិធី Adria Tour។ អាយុ៣៣ឆ្នាំបានប៉ះដៃគូដែលជាមិត្តរួមសញ្ជាតិស៊ែបកីឡាករ Troicki នៅប្រកួតដំបូងនាទីក្រុងប៊ែលក្រាត់។ Post មួយនៅលើគណនី Twitter ផ្លូវការរបស់ខ្លួន Djokovic បាននិយាយថា ‘វាលឿនជ្រុលពេកហើយ’។ រូបគេនិយាយបែបនេះបានន័យថា មិនគួរណាមានរឿងបែបនេះកើតឡើងលើខ្លួនលឿនជ្រុលទាំងដែល Tournament ទើបតែចាប់ផ្តើមប៉ុណ្ណោះ។


បានបន្ថែមទៀតថា ‘ខ្ញុំពិតជាសុំទោស និងសោកស្តាយយ៉ាងខ្លាំងដែលបង្កឲ្យ Tournament ទាំងមូលត្រូវខូចខាត។’ បុរសសញ្ជាតិស៊ែបរូបនេះនិយាយថា ព្រឹត្តិការណ៍មួយនេះរៀបចំឡើងដោយទឹកចិត្តបរិសុទ្ធ ជាមួយបំណងដ៏ល្អ ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់សុទ្ធតែបានគោរពតាមពិធីការថែទាំងសុខភាព។ ប៉ុន្តែរឿងនេះវាហាក់បីដូចជាលឿនជ្រុលពេក។


ការប្រកួតដែលនៅសេសសល់ក្នុងកម្មវិធី Adria Tour ដែលធ្វើឡើងក្នុងទីក្រុង Banja Luka និង Sarajevo ត្រូវបានលុបចោលទាំងស្រុង នេះបើតាមការបញ្ជាក់ពីលោក Djordje នាយកគ្រប់គ្រងកម្មវិធីដែលត្រូវជាបងប្រុសរបស់ Djokovic។ ក្នុងនោះតារាតេន្នីសសញ្ជាតិអង់គ្លេសដ៏ល្បីមួយរូបគឺកីឡាករ Andy Murray ក៏បានចេញមុខមកនិយាយថា ‘ការតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩លើតារាតេន្នីសលំដាប់ទី១លើលោកនេះគឺជាមេរៀនមួយសម្រប់មិត្តរួមអាជីពទាំងអស់គ្នា។’ សេចក្តីថ្លែងការណ៍ខ្លីមួយចេញលើវែបសាយ Djokovic បាននិយាយថា, គ្រាន់តែការមកដល់ទីក្រុងប៊ែលក្រាត់សម្រាប់ត្រៀមប្រកួតទី២ Novak បានធ្វើតេស្តភ្លាម ហើយក៏រកឃើញថាខ្លួនមានវិជ្ជមានជំងឺកូវីដ១៩តែម្តង។ យ៉ាងណាមិញ មកទល់ពេលនេះ តារាតេន្នីសរាងខ្ពស់សង្ហារសញ្ជាតិស៊ែបរូបនេះនៅមិនទាន់ចេញរោគសញ្ញាអ្វីទាំងអស់ និងកំពុងស្ថិតក្នុងតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមវេជ្ជបណ្ឌិតជំនាញ។