About Me

header ads

ចំការក្រូចឆ្មារ ជាង៥០០ដើម ប្រមូលផលបានពីរ១០០ ទៅ ១៥០គីឡូក្រាម ក្នុងមួយសប្តាហ៍

(កំពង់ឆ្នាំង)៖ ការដាំដំណាំកសិកម្ម របស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុង តែបានប្រែក្លាយជីវភាពរបស់ពួកគាត់ដោយទទួលបានប្រាក់ចំណូលពីមធ្យមទៅច្រើន តាមរយះការច្នៃប្រឌិតផ្នែកដំណាំកសិកម្ម រួមផ្សំនិងកត្តាភូមិសាស្រ្តដី ដែលមានសក្តានុពលផងនោះ ធ្វើអោយផលដំណាំរបស់ពួកគាត់ទទួលបានភោគផលខ្ពស់។

ជាក់ស្តែងចំការក្រូចឆ្មាររបស់ប្រជាកសិករមួយកន្លែង ដែលមានជាង៥០០ដើមដាំលើផ្ទៃដីជាង២ហិកតា ស្ថិតក្នុងភូមិត្រាំឃ្លោក ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងទទួលបានផលល្អ ដែលកសិករបេះយកទៅផ្គត់ផ្គង់នៅទីផ្សារជារាងរាល់សប្តាហ៍ ដោយទទួលបានតម្លៃទីផ្សារសមរម្យ ដែលកសិករអាចទទួលយកបានផងដែរ។

លោកអ៊ុ ភោគ ហៀង អាយុ៦៣ឆ្នាំ ជាកសិកររស់នៅក្នុងភូមិត្រាំឃ្លោក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ ២០២០ នេះថា សព្វថ្ងៃលោកអ៊ុមានដីចំនួន៦ហិកតា សល់ពីដាំដំណាំផ្សេងៗ លោកអ៊ុក៏បានដាំដំណាំក្រូចឆ្មារនេះនៅលើផ្ទៃដីជិត៣ ហិកតា ដែលមានដើមក្រូចឆ្មារសរុបប្រមាណជិត៦០០ ដើម  ហើយដើមក្រូចឆ្មារនេះផងដែរ គាត់ដាំរយៈពេលជាង៣ឆ្នាំមកហើយ  និងបានទួលផល២ឆ្នាំជាប់គ្នាមកហើយដែរ។

លោកអ៊ុបានបន្តឲ្យដឹងទៀតថា ដើមក្រូចឆ្មាររបស់គាត់គឺការផ្សាំមែកយកមកដាំ ដោយពុំបានបណ្ដុះកូនយកមកដាំនោះឡើយ ឯការលូតលាស់របស់វាគឺឆាប់រហ័សនិងឆាប់បានទទួលផល  ដោយមិនពិបាកក្នុងការថែទាំនោះឡើយ តែត្រូវការទឹកអោយបានគ្រប់គ្រាន់ និងប្រើតែជីសេរីរាង្គ ទើបមិនមានសត្វល្អិត ឬដង្កូវមកយាយី ហើយដើមរបស់វាក៏មានសុខភាពល្អ និងអាយុវែងផងដែរ។

ផលផ្លែក្រូចឆ្មារដែលលោកអ៊ំបេះយកទៅលក់ក្នុងមួយថ្ងៃមានចំនួនពី ១០០ ទៅ ១៥០គីឡូក្រាម គឺដឹកយកទៅបោះអោយម៉ូយនៅផ្សារព្រៃខ្មែរ បានក្នុងមួយគីឡូក្រាមពី ៤៥០០រៀលទៅ៦០០០រៀល ដោយក្នុងមួយសប្ដាហ៍បេះពី១ដងទៅ២ដង ទៅតាមការកិម្មង់របស់ម៉ូយនៅឯផ្សារ៕




ដោយ សុក្ខារិន