About Me

header ads

រថយន្តកាមរីបាឡែនបុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់កាឡេទៅមុខលែងរួច

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តម៉ាកកាមរីក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀចមួយកង់ចំណែករថយន្តដាច់កាឡេទៅមុខលែងរួច។


ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២០​ នៅចំណុចស្តុបកងរាជអាវុធហត្ថផ្ទៃប្រទេស​ តាមបណ្តោយផ្លូវលេខ២៨៩​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក។


តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកាមរីបាឡែន​ ពណ៍ទឹកប្រាក់​  ពាក់ស្លាកលេខភ្នំពេញ2Q 6742 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុក៏រេបង្កូតមកខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតវៀចចេញពីមួយកង់ចំណែករថយន្តបានដាច់កាឡេទៅមុខលែងរួច។


ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕សុខា