About Me

header ads

ប្រជាការពារជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ធ

លោកស្រី ម៉ែន សំអន៖ ប្រជាការពារជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋ ហើយជាសេនាធិការរបស់ប៉ុស្តិ៍រដ្ឋបាលនគរបាលដើម្បីទប់ស្កាត់រាល់បទល្មើសនានា
ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងប្រាប់ប្រជាការពារភូមិ ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អ ពេលមានករណីបទល្មើសផ្សេងៗកើតមានឡើង ត្រូវនៅជាប់ និងជួយដល់ប្រជាពលរដ្ឋជាប្រចាំដោយមិនប្រកាន់និន្នាការអ្វីឡើយ។


ការថ្លែងបែបនេះ ក្នុងងឱកាសលោកស្រី ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាការពារភូមិចំនួន៤១២នាក់ នៃស្រុកកំពង់រោទិ៍ ដែលត្រូវបានរៀបចំឡើងក្នុងវិទ្យាល័យ ហ៊ុន សែនកំពង់រោទិ៍ ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។លោកស្រីបានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។



លោកស្រី បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន, ប្រទេសជាតិមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើនក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវភូមិឃុំមានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ជាពិសេស ការដាក់ឲ្យអនុវត្តនូវការផ្តល់ សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋក្រ១ និងក្រ២ អំឡុងពេលដែលមេរោគកូវីដ១៩ បាននឹងកំពុងរាត្បាតនៅលើពិភពលោក។


សម្រាប់តួនាទីប្រជាការពារវិញ លោកស្រី ម៉ែន សំអន បានចាត់ទុកជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋភូមិឃុំរបស់យើង ហើយកម្លាំងនេះក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ ដើម្បីទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន។លោកស្រីក៏បានស្នើឲ្យ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល។


លោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ក្នុងពិធីសំណេះសំណាលនោះ លោកស្រី ក៏បានផ្តល់នូវសម្លៀកបំពាក់មួយកំផ្លេរ និងថវិកាមួយចំនួនដល់ប្រជាការពារទាំងចំនួន ៤១២នាក់ផងដែរ៕