About Me

header ads

បុរសជនបរទេសម្នាក់បានដេកស្លាប់លើកាំជណ្តើផ្ទះបងប្អូនប្រជាពលរដ្ឋជាន់ទី១ ដោយមិនដឹងមូលហេតុ

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់បានដេកស្លាប់នៅលើកាំជណ្តើផ្ទះបងប្អូនប្រជាពលរដ្ឋជាន់ទី១ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅព្រឹកព្រលឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវ១១០កែងផ្លូវ១៣ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។ បុរសជនបរទេសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនជាតិបារំាង មានវ័យប្រហែល៤០ឆ្នាំ ស្លៀកខោខ្លីខ្មៅ អត់ពាក់អាវ ។



តាមប្រភពព័ត៌នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគឺមានអ្នករស់នៅជាន់លើបានចុះពីលើផ្ទះមកខាងក្រោមស្រាប់តែឃើញមានបុរសជនបរទេសម្នាក់បានដេកស្លាប់នៅលើកាំជណ្តើជាន់ទី១ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង ។ប្រភពបន្តថា ការស្លាប់របស់ជនបរទេសខាងលើសង្ស័យប្រើប្រាស់ថ្នាំញៀនលើសកំរឹត បណ្តាលឲ្យគាំងបេះដូងស្លាប់បែបនេះ ។


ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានដឹកយកសាកសពខាងលើទៅរក្សាទុកនៅវត្តទឹកថ្លារងចាំគ្រូពេទ្យជំនាញមកត្រួតពិនិត្យ និងចាត់ការតាមនិតីវិធី ៕