About Me

header ads

ទំនាស់ប្តីប្រពន្ធគេចូលទៅឃាត់ត្រូវបានប្តីគេ វាយមួយដំបងបណ្ដាលឲ្យរបួសបែកក្បាល

កំពង់ឆ្នាំង ÷
បុរសម្នាក់បានរងរបួសនិងម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីទំនាស់ពាក្យនៅក្នុងគ្រួសារគេហើយចូលទៅឃាត់គេត្រូវបានប្តីគេវ៉ៃបណ្តាលអោយរងរបួសធ្ងន់ដេកព្យាបាលនៅមន្ទីពេទ្យ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០  នៅចំណុចក្រោមផ្ទះឈ្មោះជុក ជីន ភេទប្រុស អាយុ៣៤ឆ្នាំស្ថិតក្នុងភូមិចំបក់ខ្ពស់ឃុំស្វាយរំពារស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។


អធិការនគរបាលស្រុកកំពង់លែងលោកវរសេនីយ៍ឯក ប៉ាល់ជឿន បានអោយដឹងថាគឺផនតើមឡើងពីជនដៃដល់មកពីធ្វើការសំណង់នៅចំណុចមេទឹកទំនប់ស្រុក និងបានផឹកស៊ីស្រវឹង ពេលមកដល់ផ្ទះក៏បានរករឿងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ នៅក្រោមផ្ទះរបស់ខ្លួន ហើយពេលនោះក៏មានឈ្មោះបូ បឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ ត្រូវជាពូ រស់នៅភូមិ-ឃុំ កើតហេតុជាមួយគ្នា បានដើរចូលមកឃាត់អ្នកទាំងពីរដើម្បីកុំអោយឈ្លោះប្រកែកគ្នា ពេលដើរចូលមកដល់ ឈ្មោះ ជុក ជីន ក៏បានទាញដំបងឈឺជ្រុងមួយកំណាត់វាយទៅលើឈ្មោះ បូ បឿន បណ្ដាលអោយដួលរងរបួសបែកក្បាលផ្នែកខាងមុខត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្ររាជធានីភ្នំពេញ ។


ក្រោយកើតហេតុជនសង្សយ័ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរំពារបានចុះដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជុក ជីន នាំយកមកធ្វើការសាកសួហើយក៏សាងសំណុំរឿងគ្រោងបញ្ជូនបន្តមកស្នងការនគបាលខេត្តចាត់ការតាមនីតិវិធីនីថនងៃនេះផងដែរ ៕