About Me

header ads

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី ១៣ អាណិត្តិទី ៣

( ត្បូងឃ្មុំ ):
ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី ១៣ អាណិត្តិទី ៣ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ នៅសាលប្រជុំ ( ក ) សាលាខេត្តត្បូងឃ្មុំ ។ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម ។




ឯកឧត្តមក៏បានស្នើរឲ្យរៀបចំឲ្យបានត្រឹមត្រូវ នូវប្រតិទិនប្រជុំ ឲ្យស្របទៅនឹងការបូកសរុបរបាយការណ៍ទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក ដើម្បីធ្វើយ៉ាងណាផ្តល់លក្ខណៈងាយស្រួលនៃការរៀបចំតាក់តែងឯកសារបានលឿន និងកាន់តែល្អបន្ថែមទៀត ។ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់ ។





បន្ថែមលើសពីនេះ ឯកឧត្តមបានជំរុញឲ្យរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន ត្រូវពង្រឹង អនុវត្ត គោលនយោបាយភូមិ ឃុំ សុវត្ថិភាព គ្រប់ទីកន្លែង និងបញ្ហាប្រឈម ក៍ដូចជាសំណើរផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយបានទាន់ពេលវេលា ជាពិសេសយុទ្ធនាការប្រយុទ្ធ និងការពាររលកទី ២ នៃការចម្លងវិរុស កូវីដ-១៩ នៅកម្ពុជា ៕ សុខ ផន TV5 ត្បូងឃ្មុំ ។