សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក ហុីយ៉ានដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3F 0295 បើកបរដោយឈ្មោះ ឆ្នាត់ ឆុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្ដុលលើ ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង(ធ្ងន់) ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុបានបុករថយន្ត ១គ្រឿងទៀតម៉ាក សុីណា ពណ៏ស ពាក់ស្លាកលេខ បាត់ដំបង 2C 7075 ខណៈកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យធ្លាក់ចូលស្នាមភ្លោះទាំងសងខាងរបួសធ្ងន់អ្នកបើកបរ និងអ្នករួមដំណើរ សរុបរងរបួសធ្ងន់ចំនួន ៣នាក់ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា អ្នកបើកបររថយន្តម៉ាក សុីណា ឈ្មោះ ម៉េង រតនា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ព្រែកព្រះស្ដេច ក្រុង.ខេត្តបាត់ដំបង(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ ឈុំ សុផាត ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអណ្ដូងចេញ សង្កាត់អូរចារ ក្រុង.ខេត្តបាត់ដំបង(ធ្ងន់) ។
ប្រភពដដែលបញ្ជាក់បន្ថែមថា ភ្លាមៗនោះជនរងរបួសបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ចំពោះវត្ថុតាងរថយន្តទាំង ២គ្រឿង សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក បានចុះដល់កន្លែងកើតហេតុដើម្បីបន្តនីតិវិធី ៕