About Me

header ads

រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ត្រូវដាក់ឲ្យដំណើរការ ក្រោយរាជរដ្ឋាភិបាលសម្រេចឲ្យខេត្តគ្រប់គ្រងវិញ

 ត្បូងឃ្មុំ : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភកបាលខេត្តត្បូងឃ្មុំ បានថ្លែងអបអរសាទរ ដែលរដ្ឋបាល ឯកភាពខេត្តត្បូងឃ្មុំ មានមន្ទីរ សេនាអធិការផ្ទាល់ គឺមន្ទីរសុខាភិបាល ដោយបានជំរុញលើកទឹកចិត្ត ដល់មន្ត្រី នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឱ្យបន្តបង្កើនការគ្រប់គ្រងគុណភាព នៃការផ្ដល់សេវាសុខភាពទាំង ផ្នែកសាធារណៈ និងឯកជន ដើម្បីបម្រើសេវា ជូនប្រជាពលរដ្ឋ ឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ។


ឯកឧត្តមថ្លែងបែបនេះ នៅសាលប្រជុំ ( គ ) សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងពីធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបន្តថា ថ្លែងលើកឡើងថា ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ត្រូវដាក់ឲ្យដំណើរការ ក្រោយរាជរដ្ឋាភិបាលសម្រេចឲ្យខេត្តគ្រប់គ្រងវិញ ដែលនេះជាការផ្ទេរមុខងារ និងធនធានមករដ្ឋបាលថ្នាក់ក្រោមជាតិ ជាផ្នែកមួយយ៉ាងសំខាន់ នៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមបន្ថែមថា ចំពោះការផ្សព្វផ្សាយនេះ ដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ពីការអនុវត្តតួនាទី និងភារកិច្ច លើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត ៕








សុខ ផន TV5 ត្បូងឃ្មុំ