About Me

header ads

ក្មេងប្រុស ២ នាក់ ចុះលេងទឹកត្រពាំងលង់ស្លាប់យ៉ាងអណោចអធ័ម

តាកែវ ៖ ក្មេងប្រុស ចំនួន ២ នាក់ បាន លង់ទឹក ស្លាប់ ក្នុង ត្រពាំង ១ កន្លែង ខណៈ ពួកគេ ទៅលេង ទឹក នៅ ទីនោះ ។   ហេតុការណ៍ ដ៏ គួរ ឲ្យ សង្វេក នេះ បាន កើតឡើង នៅក្នុង ភូមិ អូ តាសេក ឃុំ អង្គ កែវ ស្រុក ទ្រាំង ខេត្តតាកែវ  នៅវេលា ម៉ោង ៤ និង ៣០ នាទី ល្ងាច ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២០ នេះ ។​ តាម របាយការណ៍ បឋម របស់ នគរបាល បាន ឲ្យ ដឹងថា ក្មេងប្រុស ទាំង ២ នាក់ មានឈ្មោះ ១_ ឈ្មោះ សាយ នុ មាន អាយុ ៥ ឆ្នាំ ឪពុក ឈ្មោះ ឡាយ ដេ ត ម្ដាយ ឈ្មោះ កង ច្រាន់់ ២_ ឈ្មោះ ដន មាន អាយុ ៤ ឆ្នាំ ឪពុក ឈ្មោះ ចាន់ ឌេ ត ម្តាយ ឈ្មោះ ឃ ន ចន្ទ្រា រស់នៅ ក្នុងភូមិ ឃុំ កើតហេតុ ខាងលើ ។ កុមារ រងគ្រោះ បាននាំគ្នា ចុះ លែង ទឹក ត្រពាំង បណ្តាល ឲ្យ លង់ទឹក ស្លាប់ ទាំង ២ នាក់ ។
បច្ចុប្បន្ន ក្មេងរងគ្រោះ ទាំង ២ នាក់ ត្រូវបាន ក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី ហើយ ៕