About Me

header ads

ព្រឹកនេះអភិបាលរងស្រុកកណ្ដៀងដឹកនាំកំលាំងសមត្ថកិច្ច បង្រ្កាប់បទល្មើសជលផល

ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះ លោក គី គឹមណូ អភិបាលរងស្រុកកណ្ដៀង ដឹកនាំកំលាំងគណៈបញ្ជាការឯកភាពស្រុក ចុះពិនិត្យ និងបង្រ្កាបឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល ខណៈនារដូវបិតនេសាទ(ត្រីពងកូន)ផងនោះ ពិសេសជាដែនសមត្ថកិច្ចរបស់ផង ។

 ករណីកំលាំងសមត្ថកិច្ចបង្រ្កាបឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីជលផលនេះ ធ្វើឡើងនៅម្ដុំចុងស្ទឹងពោធិ៍សាត់ តំបន់បឹងទន្លេសាប ត្រង់ចំណុចអតីតៈ(ឡូនេសាទលេខ៧)ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

 លទ្ធផល៖ កំលាំងអនុវត្តបាន របាំងសាច់អួន ១ខ្សែ របាំងស្បៃមុងចំនួន ៥ខ្សែ សរុបចំនួន ៦ខ្សែ ស្មើនឹងប្រវែងចំនួន ១,២៦០ម៉ែត្រ បង្គោលចំរឹងចំនួន ៩៧០ដើម ក្បាលបរចំនួន ១គ្រឿង លូកងស្បៃមុងចំនួន ៨មាត់ និងចាក់លែងត្រីចំរុះចូលបឹងធម្មជាតុ(ទន្លេសាប)ចំនួន ២៥គីឡូក្រាមផងដែរ ។ ឧបករណ៍ចាប់ត្រីរដូវបិតនេសាទ(ត្រីពងកូន)នេះជាវត្ថុតាង ត្រូវបំផ្លាញចោលនៅនឹងកន្លែង ករណីនេះសំដៅឧបករណ៍ដែលដាក់បិតស្ទឹង ជាបញ្ហាបិតផ្លូវត្រីឡើង(ពងកូន) ចំពោះឧបករណ៍ផ្សេងៗបានធ្វើសន្យាឲ្យពួកគាត់រូសរើដោយខ្លួនឯង ដូច្នេះកំលាំងសហការនិងចុះពិនិត្យនាពេលប៉ុន្មានថ្ងៃទៀត នេះបើយោងតាមការបញ្ជាក់ពីកំលាំងចុះបង្រ្កាបផ្ទាល់ ៕






ដោយៈ បុឹម ពិន