About Me

header ads

ឪពុកម្តាយនាំគ្នាទៅធ្វើការអស់ទុកឱ្យកូនស្រីតូចៗ ២នាក់នៅផ្ទះ ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ឡៅតឿ សំណាងណាស់ត្រូវបានកម្លាំងមានសម្ថកិច្ចនាំគ្នាវាយទ្វារយក ចេញមកខាងក្រៅទាន់ពេលនៅខណ្ឌមានជ័យ

ក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ និង អាយុប្រហែល ៦ឆ្នាំ ម្នាក់ពីរនាក់បងប្អូន ត្រូវបានកម្លាំងមានសម្ថកិច្ចជួយវាយទ្វារ យកចេញ មកខាងក្រៅ បានទាន់ពេលវេលា ខណៈដែលឪពុកម្តាយទៅធ្វើការអស់ទុកពួកគេអោយនៅខាង ក្នុងនិងខ្ទាស់ទ្វារជាប់ក៏ ស្រាប់តែឆ្លងរ ន្តអគ្គិសនីឆេះនៅលើបន្ទប់ឡៅតឿនោះ ដោយបានបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់រថយន្ត ពន្លត់ អគ្គិភ័យ ចំនួន ៤គ្រឿងមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ករណីអគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ នោចំណុចផ្ទះល្វែងលេខ ៣១ ផ្លូវលេខ ២០៨ ភូមិត្នោតជ្រុំ៤ ក្នុងសង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងខ្មៅហុយខ្មួញខ្មាញ់ចេញពីក្នុងផ្ទះខាង ខាងលើដែលទ្វារបានបិទជិត ភ្លាមនោះក៏បង្ករការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋ និង កម្លាំងមានសម្ថកិច្ចខណ្ឌមានជ័យ ដែលដឹកនាំដោយលោកឌី រ័ត្នខេមរុន ជាអភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះទៅដល់ភ្លាមៗ ក៏បាននាំវាយទ្វារ ទម្លាយចូលទៅក៏ស្រាប់ តែបានឃើញគ្នាក្មេងស្រី ២នាក់បងប្អូនកំពុងតែនៅខាងក្នុងនិងនាំយកចេញក្រៅបានទាន់ពេល វេលា ខណៈដែលឪពុកម្តាយរបស់ពួកគេនាំគ្នាចេញទៅធ្វើការងារអស់និងខ្ទាស់ទ្វារខាងក្នុងនោះ។ក្រោយ ពីកម្លាំងមានស ម្ថកិច្ចវាយទ្វារជួយសង្គ្រោះក្មេងៗទាំង ២នាក់ចេញក្រៅរួចហើយ ក៏បានហៅរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ក្នុងនោះ របស់កម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៣គ្រឿង ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង សរុប ៤គ្រឿង មកជួយបាញ់ទឹកពន្លត់បានទាន់ពេលវេលា។

 ករណីអគ្គិភ័យនេះដែរបានកើតឡើងដោយសារតែទុស្សេខ្សែរភ្លើងម៉ាស៊ីនត្រជាក់នៅជាន់ឡៅតឿ ដោយបានឆេះបំផ្លាញ គ្រែពូក និង សម្ភារៈប្រើប្រាស់អស់មួយចំនួនទៀត ដោយកម្លាំងមានសម្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន ៣គ្រឿង ក្នុងនោះរបស់ស្នងការនគរបាលក្រុងចំនួន ២គ្រឿង និង រថយ្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជាអស់ចំនួន ១គ្រឿង (៣ឡាន) ក្នុងចំណោម ៤គ្រឿងនោះ។