About Me

header ads

អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជសង្ស័យម្នាក់រួមនិងវត្តុតាងថ្នាំញៀន៩០កញ្ចប់

តាកែវ÷ ជនសង្ស័យម្នាក់ត្រូវបានកំលាំងអាវុធហត្ថខេត្តចុះបង្ក្រាបបាននៅចំណុចភូមិជីខ្មា ឃុំជីខ្មា ស្រុកទ្រាំង តាកែវកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ ខណះដែលជនសង្ស័យកពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ។




លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានអោយដឹងថា ក្រោមការសម្របសម្រួលនិតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញាជួញដូរសារធាតុញៀនដោយខុសច្បាប់នៅចំណុច ភូមិឃុំកើតហេតុខាងលើដោយឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ មានឈ្មោះ នន់ ថាត ភេទ ប្រុសអាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅក្នុងភូមិឃុំកើតហេតុ។ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លា ប្រភេទម៉ាទឹកកកចំនួន ៩០កញ្ចប់តូច ទំងន់ 11.16ក្រាម ទូរសព្ទ័ចំនួន៥គ្រឿង
និងសំភារះវេចខ្ចប់និងជក់គ្រឿងញៀនមួយចំនួនផងដែរ។


បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបញ្ជូនមកការិយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕