About Me

header ads

ប៉េអឹមក្រុងប៉ៃលិនឃាត់គោយន្តដឹកបង្គោលរបង ដោយចោទថាពាក់ព័ន្ធបទល្មើសព្រៃឈើ

ខេត្តប៉ៃលិន ៖ គោយន្តកន្ត្រៃ១គ្រឿងដឹកបង្គោលរបងប្រហែល១០០ដើមចេញពីខេត្តសៀមរាប ដើរលក់តាមដេប៉ូនៅស្រុកសំឡូត ខេត្តបាត់ដំបង លុះគេអត់ទិញ ក៍សឹកហួសមកខេត្តប៉ៃលិន ស្រាប់តែត្រូវប៉េអឹុមស្ទាក់ចាប់យកទៅបញ្ជាការដ្ឋានក្រុងប៉ៃលិន ដើម្បីសួរនាំ រកច្បាប់ទម្លាប់ ។

ហេតុការណ៍ប៉េអិមចាប់ឃាត់គោយន្តកន្ត្រៃសឹកបង្គោលរបងនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទី ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៍មាន បានឱ្យដឹងថា ម្ចាស់គោយន្តកន្ត្រៃ មាន ឈ្មោះ សឿ សារៀប អាយុ៤០ឆ្នាំ រស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៍មានពីបុរសឈ្មោះ សឿសារៀប បានឱ្យដឹងថា កាលពីមុនគាត់ធ្លាប់កាប់ឈើទាំងនេះ នៅក្នុងព្រៃតំបន់របស់ខ្លួន អត់មានការហាមឃាត់អ្វីទេ ។ ប្រភពបន្តទៀតថា ដើមឈើដែលគាត់កាប់លក់នេះមានតែដើមខ្លុងបុណ្ណោះ ហើយក៍ដើរលក់គ្រប់ច្រកល្ហក ដោយអ្នកខ្លះទិញយកទៅធ្វើបង្គោលរបង និងធ្វើសសរខ្យុសជាដើម ។ ប៉ុន្តែ ដោយសារបើកបរដើរលក់នៅស្រុកបរវិល អត់មានអ្នកទិញ ក៍ដឹកហួសមកលក់នៅខេត្តប៉ៃលិន ស្រាប់តែត្រូវប៉អិមក្រុងប៉ៃលិនស្ទាក់ចាប់ឃាត់តែម្តង ។

គាត់បន្ថែមទៀតថា ការដេកលក់តាមផ្លូវ ត្រូវបង់ជូនទៅខាងសមត្ថកិច្ចតាមផ្លូវ១ម៉ឺនទទៅ២ម៉ឺនជាហូរហែ លុះមកដល់ប៉ៃលិន គាត់អត់ដឹងខ្លួនថាមានរឿងអ្វីកើតឡើងនោះទេ ខណៈពេលមានបោះប៉េអិម ពាក់ខោអាវស៊ីវិលមកស្ទាក់ចាប់គោយន្តរបស់ខ្លួន ។ លោកបញ្ជាក់ថា ខាងប៉េអិម ឱ្យទៅសុំលិខិតស្នាម ពីមេភូមិ មកធានាអះអាង ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។

ចំណែកលោក ហង្ស រ៉ា បញ្ជាការកងរាជអាវុធហត្ថក្រុងប៉ៃលិនបានឱ្យដឹងថា ការឃាត់គោយន្តកន្រៃនេះ គឺសង្ស័យថាជាករណីបទល្មើសព្រៃឈើ ដោយគ្មានច្បាប់ត្រឹមត្រូវ ។ លោកបន្តទៀតថា ខាងជំនាញនឹងធ្វើការអប់រំរួចឱ្យដឹកទៅលក់បន្តទៀត ។

ដោយ ៖ នីយ៉ា