About Me

header ads

ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងដែនជម្រកសត្វព្រៃបង្កការភ្ញាក់ផ្អើលនៅស្រុកសៀមប៉ាង!

សឹ្ទងត្រែងៈមានករណីផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងដែនជម្រកសត្វព្រៃ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ដល់សមត្ថកិច្ច ក៍ដូចជាពលរដ្ឋរស់នៅក្បែនោះ ដោយមិនដឹងមូលហេតុ គេសង្ស័យថាជាករណី បរបាញ់សត្វក្នុងដែនកំពង់តែគ្រប់គ្រង អភិរក្សដោយអង្គការប៊ឺតឡាយ នឹងមន្ត្រីបរិស្ថានឧទ្យានុរក្ស។




ហេតុការណ៏នេះបានកើតឡើងកាលពីយប់ថ្ងៃទី១០មិថុនា២០២០ ចំណុចUTM0636244.1563741 ភូមិសាស្ត្រត្រពាំងអង្ក្រង ភូមិខិស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ទោ ខេង សារុន មេបញ្ជា ការរងយោធភូមិភាគទី១ បានឲ្យដឹង នៅល្ងាចថ្ងៃទី ១១ ខែមិថុនាថា បើតាមការបំភ្លឺរបស់ក្រុមមន្ត្រីឧទ្យានុរក្ស នៅចំណុចនោះ មានក្រុមជនមិនស្គាល់មុខប្រដាប់ដោយអាវុធកែច្នៃបានបាញ់មួយគ្រាប់មកលើក្រុមល្បាត ដែលកំពុងត្រៀមកម្លាំងដើរយាមកាមពេលយប់ ។ ក្រុមជនល្មើសបានឆ្មក់បាញ់ប្រហារមកចំទីស្នាក់ការរបស់មន្ត្រីឧទ្យានុរក្សចំនួន២គ្រាប់។ដើម្បីការពារខ្លួន គ្រាដែលក្រុមជនល្មើសកំពុងបាញ់សន្ធប់មកលើក្រុមល្បាតរបស់យើងជាច្រើនគ្រាប់បន្ថែមទៀត ពេលនោះក្រុមល្បាតយើងក៏បានបាញ់តបជាច្រើនទៅវិញ, ក្រុមជនល្មើសទាំងនោះក៏រត់គេចខ្លួនបាត់ ។




លោក តា ម៉ៅ ព្រះ ដែលធ្វើស្រែចំការនៅក្បែរនេះ បាននិយាយថា គាត់ បានឃើញមនុស្សប្រាំបួននាក់,ប្រដាប់ដោយអាវុធកែច្នៃគ្រប់ដៃ បានដើរបរបាញ់សត្វព្រៃ យ៉ាងអនាធិបតេយ្យ បន្សល់ទុកនូវភស្តុតាងសំបកគ្រាប់ ចំនួន១២គ្រាប់  សមត្ថកិច្ចសនិ្នដ្ឋានថា ជាសំបកគ្រាប់កាំភ្លើងអាកា៤៧ ។
លោក ខេង សារុន បានឲ្យដឹងថា លោកបានចាត់តាំងកម្លាំងយោធភូមិភាគទី១ នៅតាមខ្សែបន្ទាត់ព្រំដែន ស្ទាក់ចាំមើលសង្ស័យថាជាប្រជាជនឡាវលួច ឆ្លងដែនចូលមកបរបាញ់សត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃនេះទៀត។លោកថា ចំពោះអ្នកភូមិនៅទីនេះ ពួកគាត់មិនហ៊ានប្រព្រឹត្តនោះទេ៕