About Me

header ads

ស្រ្តីមានផ្ទៃពោះ៨ខែម្នាក់ត្រូវប្ដីបោកយកលុយរត់តាមស្រីថ្មីនាងប្ដឹងសុំឲ្យនគរបាលជួយ

ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះ៨ខែម្នាក់បានចោទថាប្ដីរបស់នាងលួចលាក់មានស្រីថ្មៅរួចបានប្រើល្បិចឆបោកយកប្រាក់ពីរូបនាងជាង៦០០ដុល្លារព្រមទាំម៉ូតូកង់បី១គ្រឿងផងចាកចោលនាងទៅរស់នៅជាមួយស្រីថ្មីនោះបាត់។បន្ទាប់មកនៅវេលាម៉ោង១១និង២៥ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដើម្បីដាក់ពាក្យប្ដឹងឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍ស្វែងរកប្ដីរូបនោះដើម្បីនាំខ្លួនធ្វើការដោះស្រាយគ្នា៕

ស្រ្តីរូបនោះឈ្មោះនាក់ ពៅមុនី អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិព្រៃតុំ ឃុំព្រៃឃ្មុំស្រុកទឹកឈូរ ខេត្តកំពត មានប្ដីឈ្មោះអុល បញ្ញា អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានស្រុកកំណើត នៅក្នុងភូមិតាកឹង ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

នាងបានប្រាប់នគរបាលថា នាងនិងប្ដីបានរៀបការរស់នៅជាមួយគ្នាជាប្តីប្រពន្ធរយៈពេលជិត១១ឆ្នាំកន្លងមកហើយនិងស្រឡាញ់គ្នាខ្លាំងណាស់ព្រមទាំងបង្កើតបានបានកូនប្រុសម្នាក់អាយុ៥ឆ្នាំ និងម្នាក់ទៀតកំពុងនៅក្នុងផ្ទៃ៨ខែទៅហើយ។ដោយសារតែមានការខ្វះខាតក្នុងជីវភាពគ្រួសារ ក៏បាននាំចាកចេញពីស្រុកកំណើតមកស្នាក់នៅផ្ទះជួលនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ពេលនោះប្ដីនាងបានរត់ម៉ូតូកង់បីហើយនាងនៅផ្ទះមើលកូន ព្រោះកូននៅតូចហើយនាងនិងប្ដីដៃជើងទាល់គ្មានអ្នកជួយមើលកូន ផងហើយនាងក៏កំពុងមានផ្ទៃពោះថែមទៀតផង។

ស្រ្តីរូបនេះបានបន្តទៀតថា ដោយពោះកាន់តែធំរហូតដល់ខែមិនា ឆ្នាំ២០២០ នាងបានវិលទៅរស់នៅជាមួយឪពុកម្ដាយនៅឯស្រុកកំណើត ក្នុងខេត្តកំពតវិញ ដោយទុកឲ្យប្តី រត់កង់បីនៅភ្នំពេញម្នាក់ឯង។ស្រាប់តែប្តីលួចមានស្រីថ្មីប៉ុន្តែរឿងនេះបានបែកធ្លាយដឹងដល់នាង ពេលនោះនាងបានអង្វរសុំកុំឲ្យប្ដីធ្វើបែបនេះអីប៉ុន្តែប្ដីមិនស្ដាប់ឡើយ។នាងពិបាកចិត្តខ្លាំងណាស់មានតែបណ្ដោយតាមយថាកម្មប៉ុណ្ណោះ លុះក្រោយមកស្រាប់ប្តីបានធ្វើដំណើរទៅតាមនាងដល់ផ្ទះនៅឯខេត្តកំពត ហើយបានប្រើល្បិចនិយាយលួងលោមនាងថា ឈប់មានស្រីចោលនាងទៀតហើយនិងបានលួងលោមសុំខ្ចីលុយពីនាងចំនួន៦៥០ដុល្លារ ដោយប្រាប់ថា យកទៅលស់យកម៉ូតូកង់បីដែលបានដាក់បញ្ចាំគេនៅភ្នំពេញ ដោយប្រាប់ថាគាត់ជួបបញ្ហាគ្មានលុយសម្រាប់ដោះស្រាយ ទើបបញ្ចាំកង់បីហាប៉ុន្តែមិនបាន ប្រាប់មានបញ្ហាអ្វីនោះទេ។លុះពេលបាបលុយដល់ដៃក៏ស្រាប់តែបិទទូរស័ព្ទចោលនិងប្ដូរកន្លែងស្នាក់នៅរត់ទៅនៅជាមួយស្រីថ្មីបាត់តែម្ដង៕