About Me

header ads

ប្រជាពលរដ្ឋងាយរងគ្រោះ៤៦គ្រួសារមកពីភូមិពីរក្នុងឃុំក្បាលទឹក ស្រុកទឹកផុសបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ
ជាពលរដ្ឋដែលងាយរងគ្រោះ46 គ្រួសារមកពីភូមិ 2ក្នុងស្រុកទឹកផុសបានទទួលអំណោយមនុស្សធម៌ដោយផ្ទាល់ដៃពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ។ពិធីនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០  ក្រោមអធិបតីភាព ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោក ឈូរច័ន្ទឌឿន រួមដំណើរដោយ  អនុប្រធានកិត្តិយសសាខាលោក កែវពៅ  ប្រធានគណៈកម្មាធិការសាខាលោក អមសុភា លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិកសមាជិកា គណៈកម្មាធិការសាខា និងអនុសាខា ស្រុកទឹកផុស បានអញ្ជើញចុះសាកសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តចែកជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ  ចំនួន ៤៦ គ្រួសារ នៅភូមិថ្នល់កែង,និង ភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ។



មានប្រសាសន៍ក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន  ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយនោះឡើយ ។



ប្រធានកិតិយស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន បានជម្រុញដល់អាជ្ញាធរភូមិ ឃុំ កុំធ្វេសប្រហែស ក្នុងការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ថ្វីត្បិតតែក្នុងប្រទេសរបស់យើងមានការព្យាបាលជាសះស្បើយអស់លើកទី១ក៏ដោយ។ យើងមិនត្រូវមើលស្រាលចំពោះជំងឺនេះ
នោះទេត្រូវតែបន្តផ្សព្វផ្សាយនូវវិធានការការពារទប់ស្កាត់ជំងឺនេះតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល អោយប្រជាពលរដ្ឋបានយល់ចូលរួមទប់ស្កាត់ការពារទាំងអស់គ្នាដើម្បី
អោយភូមិឃុំសហគមន៍របស់យើងគ្មានអ្នកឆ្លងជំងឺនេះ។ប្រធានកិតិយស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ ជាប់ជាប្រចាំដើម្បីរក្សាការពារខ្លួនពីជំងឺនេះ និងប្រសិនបើមានបងប្អូនមកពីប្រទេសក្រៅដែលបានវិលត្រឡប់មកវិញ សូមអោយពួកគាត់តាមដានសុខភាពជាប់ជាប្រចាំ និង អោយគាត់នៅដាច់
ដោយឡែកចំនួន១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល។



អំណោយដែលបានចែកជូនថ្ងៃនេះក្នុងមួយគ្រួសារៗទទួលបានៈអង្ករ ២៥ គ.ក្រ, មី ១កេះ, ត្រី ខ ១០ កំប៉ុង, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) ជែលសម្រាប់លាងដៃ ១ដបតូច និងថវិកា ២០,០០០ រៀល ដោយឡែក ឯកឧត្តមប្រធានកិត្តិយសសាខា បានបន្ថែមថវិកា ក្នុងមួយគ្រួសារ ១០,០០០ រៀល បន្ថែមទៀត ៕