About Me

header ads

សំណង់រឹងមួយកន្លែងសង់រំលោភដីចំណីផ្លូវជាតិនិងដីចំណីផ្លូវរថយន្តភ្លើងនៅស្រុកទឹកផុស អាជ្ញាធរ និងមន្ត្រីជំនាញគួរមានវិធានការឱ្យបានតឹងរឹងបំផុត

ខេត្តកំពង់ឆ្នាំងះ
សំណង់រឹងខុសច្បាប់មួយកន្លែងដែលគេមើលឃើញសាងសង់ក្នុងគោលបំណងធ្វើផ្ទះ ស្ថិតនៅប្រឡោះ ផ្លូវជាតិនិងផ្លូវរថភ្លើង ត្រូវបានគេមើលឃើញថា គឺជាការសាងសង់រំលោភដីចំណីផ្លូវសាធារណៈដោយពុំ មានអាជ្ញាធរ និងមន្ត្រីជំនាញ ចុះធ្វើការហាមឃាត់ឡើយ ។


យ៉ាងនេះក្តី លោក អភិបាលស្តីទីស្រុកទឹកផុស ដែលទើបឡើងថ្មី បញ្ជាក់ថាៈ កន្លងទៅ អាជ្ញាធរខេត្ត បានដឹកនាំមន្ត្រីជំនាញធ្វើកិច្ចការនេះហើយ។ សំណង់រឹងដែលសាងសង់ធ្វើជាផ្ទះនេះគឺស្ថិតនៅក្នុង ភូមិត្រពាំងជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ដែលនៅមិនឆ្ងាយពីសាលាឃុំទឹកអភិវឌ្ឍប៉ុន្មាននោះឡើយ ។


ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះបានលើកឡើងថាម្ចាស់សំណង់នេះ មិនដឹងសំអាងអ្វីនោះទេ បានសាងសង់សំណង់រំលោភដីចំណីផ្លូវដល់ទៅ២ខ្យែបែបនេះ គឺទី១រំលោភដីផ្លូវជាតិ ទី២រំលោភដីចំណីផ្លូវរថយន្តភ្លើង  ហើយការសាងសង់ ពុំទាន់ឃើញមានមន្ត្រីជំនាញណាចុះហាមឃាត់ឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សុខ សុន្ឋី អភិបាលស្តីទីស្រុកទឹកផុស ដែលទើបឡើងថ្មីបានបញ្ជាក់ប្រាប់ភ្នាក់ងារយើងនៅរសៀលថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2020មហសិលមិញ នេះថា៖ ការសាងសង់សំណង់នេះគឺបានធ្វើឡើងតាំងពីលោកមិនទាន់ឡើងជាអភិបាលស្តីទីស្រុកទឹកផុសមកម្ល៉េះ ។


ប៉ុន្តែក្រោយពីលោកបានឡើងកាន់តំណែង លោកបានដោះស្រាយបញ្ហានេះ ជាមួយមន្ត្រីជំនាញ ជាបន្តបន្ទាប់ ក្រោយមកមានការបង្កើតគណៈកម្មការ ដោយមានឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ជាប្រធាន បានចុះដោះស្រាយ ក្នុងរឿងនេះចំនួន២លើក  ។ ជាលទ្ឋផល មន្ត្រីជំនាញដែលចុះធ្វើការសិក្សាឃើញថា ៖ ប៉ែកខាងផ្លូវរថយន្តភ្លើង គឺខាងម្ចាស់ផ្ទះបានសង់លើសចូលដីចំណីផ្លូវ ១,៨០ម៉ែត្រ ដោយគណៈកម្មការ ស្នើសុំឱ្យម្ចាស់វ៉ៃរបងចេញ ដើម្បីទុកដីដែលលើស ជាដីចំណីផ្លូវរថយន្តភ្លើងវិញ ហើយម្ចាស់ក៏យល់ព្រមដែរ។ចំណែកនៅប៉ែក ពី ខាងចំណីផ្លូវជាតិវិញ គឺមានការសង់លើសបន្តិចបន្តួចតែប៉ុណ្ណោះ ហើយម្ចាស់សន្យាថាៈ បើមានការពង្រីកផ្លូវបន្ថែម គាត់នឹងសុខចិត្តរុះរបងចេញដោយខ្លួនឯង ។


គួរុំលឹកផងដែរថាៈកន្លងទៅថ្មីៗនេះអភិបាលខេត្តកំពង់ឆ្នាំងលោកតែងតែធ្វើការដាស់តឿន ឱ្យគ្រប់មន្ត្រីជំនាញ ពាក់ពន្ធទាំងអស់អោយមានការប្រុងប្រយ័ត្នការសាងសង់សំណង់រឹងរំលោភដីចំណីផ្លូវសាធារណៈ ។ ប៉ុន្តែគេនៅតែសង្កេតឃើញសំណង់រឹង ជាច្រើនដែលនៅតែងតែសង់រំលោភលើចំណីផ្លូវសាធារណៈ ពុំដែលឃើញ មន្ត្រីជំនាញចុះហាមឃាត់ដំបូងទី នោះឡើយ ។ លុះពេលម្ចាស់សំណង់សង់ចេញរូបរាងហើយ ទើបមាន មន្ត្រីជំនាញចុះហាមឃាត់ ដែលមើលទៅចង់ហួសពេលទៅហើយ ដូចករណី សំណង់រឹង របស់ជនជាតិវៀតណាម សង់លើលូ និងរំលោភដីចំណីផ្លូវ នៅជិតផ្សារលើជាដើម៕