About Me

header ads

ហិង្សារវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋផ្អេីលអស់អ្នកភូមិ

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបន្ទាប់ពីប្រជាពលរដ្ឋមួយក្រុមបានបង្កេីតកម្មវិធីខួបកំណេីតដោយមានការផឹកស៊ីចាក់ធុងបាស់យ៉ាងសប្បាយតែធ្វេីឲ្យរំខានដល់អ្នកជិតខាងរាយការទៅសមត្ថកិច្ចចុះមកធ្វេីការអប់រំណែនាំក៏កេីតជាជម្លោះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៩ខែមិថុនា​ឆ្នាំ២០២០​ ស្ថិតនៅតាមផ្លូវលេខ៤៩០​ ជាប់សាលាអន្តរជាតិប៊ែលធី ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជាធានីភ្នំពេញ​និងឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ។




តាមប្រជាពលរដ្ឋបានឲ្យដឹងថា​ នៅយប់កេីតហេតុពួកគាត់បានធ្វេីកម្មវិធីខួបកំណេីតមួយដោយមានភ្ញៀវជាច្រេីនមកចូលរួមនិងមានការចាក់ធុងបាស់ផងដែរលុះមកដល់វេលាកេីតហេតុក៏លិចលឺថាមានប្រជាពលរដ្ឋរាយការទៅសមត្ថកិច្ចដោយការចាក់ធុកបាស់រំខានដំណេកអ្នកជិតខាង។ ពេលនោះម្ចាស់កម្មវិធីបានបិតបាស់ទៅហេីយមួយសន្ទុះក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋានសង្កាត់ផ្សារដេីមថ្កូវចុះមកធ្វេីការណែនាំនិងថតរួបធ្វេីឲ្យទាស់ពាក្យសំដីជាមួយក្រុមពលរដ្ឋនិងឈានទៅដល់ហិង្សាមួយប្រាវឃាត់ខ្លួនបុរសម្នាក់យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនផងដែរ៕សុខា