About Me

header ads

ទីតាំងល្បែងស៊ីសងមួយកន្លែងក្នុងក្រុងស្ទឹងត្រែងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចុះបង្ក្រាប!

ស្ទឹងត្រែងៈទីតាំងល្បែងស៊ីសងមាន បៀ អាប៉ោង បោះសេះ ខ្លាឃ្លោក ខុសច្បាប់ដែលមានទីតាំងស្ថិតនៅភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី២៧មិថុនា២០២០ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានធ្វើការចុះបង្ក្រាបបណ្តាលអោយក្រុមអ្នកលេងល្បែងបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែម៉ូតូនិងសម្ភារៈលេងល្បែងមួយចំនួន។




សមត្ថកិច្ចបានអោយដឹងថាៈវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូចំនួន ១១គ្រឿង, បៀចំនួន ០៨ ហ៊ូរ , គ្រាប់អាប៉ោង ២គ្រាប់ និងហាន់តោអាប៉ោង ០១ កម្រាល ចានទ្រអាប៉ោងចំនួន ០១ , គ្រាប់ឡុកឡាក់ក្រឡុកសេះចំនួន ០២ និង ហាន់តោសេះ០១កម្រាល និងសេះ១៦, ខ្លាឃ្លោកនិងកម្រាល គ្រាប់ចំនួន០៤, តេឡេ បញ្ជាការលេងអាប៉ោងមួយគ្រឿង, លុយខ្មែរចំនួន ៧៣.៥០០រៀល, ភួយក្រាលលេងបៀ០៣ កម្រាល ស្បែកជើងចំនួន ១៤គូ រីឯក្រុមអ្នកលេង បានរត់គេចខ្លួនអស់ ។
បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងរៀបចំទៅសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធី ។