About Me

header ads

បុរសជនជាតិចិនបេីករថយន្តបំពានស្តុបជ្រុលបុករថយន្តហាយឡែនឌ័ររងការខូចខាត

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តអូឌីក្នុងល្បឿនលឿនទាំងបំពានភ្លេីងស្តុបជ្រុលទៅបុករថយន្តហាយឡែនឌ័រពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំហេីយរថយន្តហាយឡែនឌ័រជ្រុលទៅបុកនិងស្លាកតំលៃសាំងរបស់ស្ថានីយ៍ប្រេងឥន្ទនះសូគីមិចរងការខូចខាតថែមទៀត។



ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៩ខែ​មិថុនា​  ឆ្នាំ២០២០​ នៅចំណុចស្តុបទេពផន​ តាមបណ្តោយផ្លូវលេខ១៨២​ កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទឹកល្អកទី៣​ ខណ្ឌទួលគោក។



តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហាយឡែនឌ័រ​ ពណ៍ស្ក​ ពាក់ស្លាកលេខភ្នំពេញ2Y 0603 បេីកបរដោយបុរសម្នាក់​ ធ្វេីដំណេីរតាម​ បណ្តោយផ្លូវលេខ១៨២​ ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុដោយសារតែស្តុបភ្លេីងខឿវទេីបគាត់បន្តដំណេីរទៅមុខលុះមកដល់ពាក់កណ្តាលស្តុបស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកOD​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AE 3811 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលបុកពីចំហៀងផ្នែងខាងស្តាំនៃរថយន្តហាយឡែនឌ័រពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។ ប្រភពដដែលបានបន្តថា​ ភ្លាមនោះរថយន្តហាយឡែនឌ័រក៏ជ្រុលចង្កូតទៅបុកនិងស្លាកយីហោតំលៃសាំងរបស់ស្ថានីយ៍ប្រេងសូគីមិចបណ្តាលឱ្យរងការខូចខាតថែមទៀតតែសំណាងមិនមានមនុស្សរងរបួស។


ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងជំនាញចុះធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕