About Me

header ads

ផឹកស៊ីចាក់ធុងបាស់ឮខ្លាំងៗ រំខានដល់អ្នកជិតខាងដើរទៅប្រាប់បែរជាកើតទំនាស់រហូតព្រួតវាយរបួសអ្នកភូមិ៣នាក់

កណ្តាល ៖ បុរសមួយក្រុមផឹកស៊ីចាក់ធុងបាស់ឮខ្លាំងៗ រំខានដល់អ្នកជិតខាងដើរទៅប្រាប់បែរជាកើតទំនាស់រហូតព្រួតវាយរបួសអ្នកភូមិ៣នាក់ ត្រូវបានប៉ូលិសជួយធ្វើអន្តរាគមន៍ឃាត់ជនសង្ស័យម្នាក់ចំណោម៥នាក់ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២និង៥០នាទីរសៀល នៅចំណុចភូមិលេខ៥ សង្កាត់ស្វាយរលំ  ក្រុងតាខ្មៅ  ខេត្តកណ្តាល។ ប៉ូលិសនិយាយថា ជនរងគ្រោះ៣នាក់រួមមាន ១-ឈ្មោះ  ឆិល ចាន់ថុល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ  ខេត្តកណ្តាល មុខរបរកសិករ (របួសមាត់ខាងស្តាំ),២-ឈ្មោះឆិល មករា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន (របួសត្រង់ក) និង៣-ឈ្មោះគង់ លីដា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ (របួសមាត់ខាងស្តាំ)។



ចំណែកជនសង្ស័យ៥នាក់ឃាត់បានម្នាក់ រួមមាន ១-ឈ្មោះ សុថា សុរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ចន្លក់ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរលក់ដូរ (ឃាត់ខ្លួន),២-ឈ្មោះភាស់ ភា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ (គេចខ្លួន),៣-ឈ្មោះភាស់ វណ្ណ: ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ (គេចខ្លួន),៤-ឈ្មោះហួន តារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ (គេចខ្លួន) និង៥-ឈ្មោះផៃ ភាស់ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ (គេចខ្លួន)។ វត្ថុតាងចាប់យកបំណែកឥដ្ឋប្រហោងមួយចំនួន។




ប៉ូលិសបន្តថា ដំបូងក្រុមជនសង្ស័យទាំង៥នាក់បាននាំគ្នាអង្កុយផឹកទឹកត្នោតជូរនៅលេីគ្រែមុខផ្ទះរបស់ឈ្មោះភាស់ វណ្ណ: ដោយមានចាក់ធុងបាសនិងវាយធុងទះដៃហ៊ោកញ្រ្ជាវធ្វេីឱ្យរំខានដល់អ្នកជិតខាងឈ្មោះឆិល ចាន់ធឿន បានចេញពីផ្ទះរបស់ខ្លួនមកប្រាប់ក្រុមជនសង្ស័យកុំឱ្យហ៊ោកញ្ជ្រាវខ្លាំងពេក តែក្រុមជនសង្ស័យមិនស្តាប់ទេ។ ក្រោយមកជនរងគ្រោះឈ្មោះឆិល ចាន់ថុល បានដេីរចេញពីផ្ទះបំណងទៅកន្លែងដែលខ្លួនធ្វេីរបងថ្មឱ្យគេស្រាប់តែជនសង្ស័យឈ្មោះភាស់ ភា បានស្ទុះទៅវាយមួយដៃចំមាត់ ចំណែកបក្សពួក៤នាក់ទៀតក៏បានព្រួតវាយបន្ថែមទៀត ។ ឃេីញគេព្រួតវាយបងរបស់ខ្លួនជនរងគ្រោះឈ្មោះឆិល មករា ជាប្អូនបានទៅជួយឃាត់តែត្រូវក្រុមជនសង្ស័យវាយឱ្យរងរបួសដែរ។ ពេលឃេីញក្រុមជនសង្ស័យព្រួតវាយទៅលេីជនរងគ្រោះបែបនេះ ជនរងគ្រោះឈ្មោះគង់ លីដាបានឈរមេីលពីលេីផ្ទះរបស់ខ្លួននៅក្បែរនោះ និងបានថតសកម្មភាពវាយតប់គ្នា ភ្លាមនោះស្រាប់តែជនសង្ស័យឈ្មោះភាស់ ភា បានយកដុំឥដ្ឋប្រហោងគប់បណ្តាលឱ្យត្រូវចំមាត់រយះហូរឈាម ។
ក្រោយទទួលបានព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្វាយរលំបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះសុថា សុរ៉ា បញ្ជូនមកកាន់អធិការដ្ឋានក្រុងតាខ្មៅដេីម្បីបន្តចាត់ការតាមនីតិវិធី។ ចំណែកឯបក្សពួកជនសង្ស័យ៤នាក់ទៀតបានរត់គេចខ្លួនបាត់៕