About Me

header ads

ក្លឹបនាគខៀវបឹងកេត សម្រេចចែកផ្លូវជាមួយ លោក Apisit Im-Amphai

ក្លឹបបាល់ទាត់បឹងកេត បានប្រកាសជូនដំណឹងជាផ្លូវការដល់សាធារណជន និងសារព័ត៌មានឱ្យបានជ្រាបថា ក្លិប និងគ្រូបង្វឹក APISIT IM AMPHAI បានឈានដល់ការយល់ព្រមលើការបញ្ចប់កិច្ចសន្យារវាងភាគីទាំងពីរជាផ្លូវការ កាលពីថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២០នេះ នេះបើយោងតាមរយះផ្លេកផ្លូវការរបស់ក្លឹបបាល់ទាត់បឹងកេត ។ចំពោះមូលហេតុក្លឹបបឹងកេត ដោយសារតែលោកគ្រូមានភារកិច្ចផ្ទាល់ខ្លួននៅប្រទេសកំណើត។

គ្រប់គ្នាទាំងអស់នៅក្លិបបឹងកេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ Apisit ដែលបានចូលរួមចំណែកដឹកនាំក្លិបក្នុងការប្រកួតកន្លងមក និងសូមជូនពរលោកគ្រូ ជួបតែសំណាងល្អ ។
ស្ថិតក្នុងពេលវេលានេះ ក្លិបក៏បានចាត់តាំងលោក គីម ភក្តី មានតួនាទីជានាយកបច្ចេកទេសរបស់ក្លិប ដឹកនាំជាបណ្តោះអាសន្នរហូតដល់មានការប្រកាសតែងតាំងគ្រូបង្វឹកថ្មីនាពេលខាងមុខ។

សូមបញ្ជាក់ថា លោក Apisit Im Amphai បានដឹកនាំនារដូវកាលថ្មី ២០២០នេះ ជាមួយបឹងកេត បានត្រឹម៥សប្ដាហ៍នៃលីគកំពូលកម្ពុជា លោកដឹកនាំបាន ៤ប្រកួត ក្នុងនោះឈ្នះ ២ប្រកួត និងស្មើ ២ប្រកួត និងមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ រកបាន ៨ពិន្ទុ ឈរនៅលេខ៥ បណ្ដោះអាសន្ន ៕