About Me

header ads

រយៈពេល 7ថ្ងៃសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបំបែកសំណុំរឿងឃាតកម្មដុតសម្លាប់ស្ត្រីរងគ្រោះ

កំពង់ឆ្នាំង៖ រយៈពេល 7ថ្ងៃសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានស្រាវជ្រាវបំបែកសំណុំរឿងករណីឃាតកម្មសម្លាប់ស្ត្រីរងគ្រោះនៅក្នុងរោងចាំចំការមួយកន្លែង។ នាយការរិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកអនុសេនីយ៍ត្រី ប៊ុត ធឿន បានអោយដឹងថាមុនឈានដល់ការឃាត់ខ្លួនជនសង្សយ័ខាងលើនេះដោយមានការអនុញ្ញាតិពីមេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧុត្តសេនីយ៍ត្រី សាក់ សារ៉ាង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា ដឹកនាំដោយមេបញ្ជាការងកងរាជអាវុធហត្ថខេត្តសមត្ថកិច្ចបានបើកការស្រាវជ្រាវឈានដល់កំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្សយ័ម្នាក់នាំយកមកធ្វើការសាកសួនៅទៅបញ្ជាការកងរាជអាវុធហត្ថខេត្ត។ កិច្ចប្រតិបត្តការស្រាជ្រាវរយះពេល៧ថ្ងៃរហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឈានដល់ការឃាត់ខ្លួនជនសង្សយ័ម្នាក់ឈ្មោះ ញ៉េ សុខុន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។




នាយការរិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកអនុសេនីយ៍ត្រី ប៊ុត ធឿន បានអោយដឹងថានៅមុនពេលកើតហេតុជនដៃដល់ជាមេភូមិឈ្មោះ ញ៉េប សុខុម ត្រូវបានគេពឹងពាក់ធ្វើជាមេបាក្នុងពិធីស៊ីស្លា ពេលនោះក៍មានស្ត្រីជនរងគ្រោះឈ្មោះ ជា ថន នៅក្នុងពិធីនោះដែររហូតដល់ចប់កម្មវិធីស្ត្រីរងគ្រោះបានជិះម៉ូតូទៅមុននៅចំណុច ស្រែណី កន្លែងកើតហេតុម៉ោងប្រមាណជា១២និង២២នាទីយប់បានទូរស័ព្ទណាត់ជួបគ្នានិងបានរួមរ័ក្សជាមួយគ្នា ។
សមត្ថកិច្ចខាងលើដដែលបានអោយដឹងទៀតថានៅក្នុងពេលដែលរួមរ័ក្សជាមួយគ្នានោះស្ត្រីជនរងគ្រោះស្រាប់តែមានអាការះថប់ដង្ហើមបាត់បង់ស្មារតីបាត់មាត់បាត់កទៅជាខ្យល់គពេលនោះជនដៃដល់បានបីស្ត្រីរងគ្រោះដាក់លើខ្ទមចាំចំការហើយបានយកបន្ទះក្តារ អង្កាមក្រាលពីក្រោមនិងបានយកគំនរអុសព្រមទាំងដាក់ពីលើជនរងគ្រោះហើយដុតតែម្ដង បន្ទាប់ពីធ្វើសកម្មភាពរួចជនដៃដល់បានជិះគេចខ្លួនបាត់ ។ បច្ចុប្បន្នជនដៃដល់កំពុងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការសាកសួរកឯកសារបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីផងដែរ ។
សូមបញ្ជាក់ផងដែរថាករណីឃាតកម្មលើស្ត្រីរងគ្រោះខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង២២នាទីយប់ ថ្ងៃទី21 មិថុនា 2020 កន្លងទៅនៅចំណុចរោងចាំចំការមួយកន្លែងចំណុចស្រែថ្មីក្នុងភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង  ៕