About Me

header ads

ឧត្តម ញាណឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននាំយកកូនឈឺប្រណីតនិងកូនឈើលម្អចំនួន3150 ដើមមកដាក់ដាំលើផ្ទៃដី៥ហិតាដើម្បីអបអសារទរុក្ខទិវា៩កក្កដា

កំពង់ឆ្នាំង: កូនឈើប្រណីតនិងកូនឈើលំអរ13 ប្រភេទចំនួន 315៣ ត្រូវបានធ្វើការដាក់ដាំនៅលើផ្ទៃដីចំនួន 5 ហិកតាដែលរេចរិលដើម្បីចូលរួមអបអរសាទររុក្ខទិវា 9 កក្កដា ។

ពិធីនេះធ្វើឡើងនៅថ្ងៃទី 26 មិថុនា 2020 ក្រោយអធិបតីភាព ឯកឧត្តមញាណឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពុងត្រឡាចក្រុមការងារថ្នាក់កណ្ដាលចុះ ឃុំឈូកស និង ឃុំ ច្រេស រួមនឹងសហការីក្រុមការងារឃុំស្រុកលោកគ្រូអ្នកគ្រូអាជ្ញាធរមូលដ្ឋាននិងសហគមន៍ចូលរួមចំនួន 100 នាក់ ក្នុងភូមិសារាយអណ្ដែត  ឃុំចេ្រស សុខកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

កូនឈើដែលត្រូវដាក់ដាំនៅថ្ងៃនេះចំនួន៣១៥៣ដើម មានដើម សុក្រំ ក្រញូង ក្រឡាញ់ ធ្នុង នាងនួន បេង ផ្តៀក  កកោះ  សត្វបាន រំដួល ក្ងោកនិងលឿងរាជ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះនេះបានបញ្ជាក់ឲ្យដឹងថាពីមុនទីនេះពុំមានផ្លូវធ្វើដំណើរនោះទេគឺសុទ្ធតែខ្សាច់ផ្លូវតូចពិបាកខ្លាំងណាស់ដែលធ្វើឲ្យប្រជាពលរដ្ឋនៅទីនេះពិបាកឆ្លងកាត់ទៅផ្សារនឹងទៅមិត្តមន្ទីរពេទ្យ ។

ពួកគាត់បានបញ្ជាក់ទៀតថាពេលនេះមានផ្លូវប្រើប្រាស់ធំមិនពិបាកដូចពេលមុនទៀតទេ។ការធ្វើដំណើរតាមផ្លូវនេះគឺអាចតភ្ជាប់ពីឃុំមួយទៅឃុំ មួយនិងធ្វើដំណើរទៅខេត្តទាំងរថយន្តនិងម៉ូតូបានអត់ព្រោះនៅទីនេះជាតំបន់ចុងកាត់មាត់ញក។

បងប្អូនប្រជាពលរដ្ឋនៅទីនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខនិងក្រុមការងារថ្នាក់ជាតិថ្នាក់កណ្ដាលចុះស្រុកនិងមូលដ្ឋានដែលបានសន្យាថានឹងជួយផ្លូវ 1 ខ្សែនៅតំបន់នេះអោយក្លាយទៅជាផ្លូវកៅស៊ូឥឡូវការទន្ទឹងរង់ចាំរបស់ពួកគាត់បានមកដល់ហើយដែលផ្លូវមួយខ្សែប្រវែង 11 គីឡូម៉ែត្រកំពុងស្ថាបនាដែលបានតភ្ជាប់ឃុំ 3 មានឃុំកំពង់ត្រាចឃុំច្រេសនិងឃុំតាចេសក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងផងដែរ ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពង់ត្រាចនិងក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំឈូកសនិងឃុំច្រេសឯកឧត្តម ញាណឡេង បានមានប្រសាសន៍ឲ្យដឹងថាគោលបំណងដាក់ដាំកូនឈើជាទ្រុងទហរាយធំចំនួន 3153 ដើមនៅថ្ងៃនេះគឺដើម្បីចូលរួមអបអរសាទររុក្ខទិវា 9 កក្កដា 2020ហើយការដាក់ដាំថ្ងៃនេះនៅលើផ្ទៃដីចំនួន 5.៨០ ហិកតានិងដាំអមសងខាងផ្លូវដែលកំពុងស្ថាបនាឱ្យមានព្រៃស្រស់បំព្រងល្អឡើងវិញនិងបរិស្ថានខ្យលបរិសុទ្ធហើយធ្វើឲ្យតំបន់នេះក្លាយទៅជាតំបន់ព្រៃមានពណ៌បៃតងសម្រាប់ជាម្លប់ផងនិងសម្រាប់លម្អតាមផ្លូវនិងទីតាំងដីទីនេះនិងទំនបើតាមៀវផងដែរ ។

លោកបានអោយដឹងទៀតថានៅទីតាំងសាធារះនិងវត្តអារាម៥កន្លែង មណ្ឌល់សុខភាព២ឃុំច្រេសនិងឃុំឈូកស សាលាឃុំច្រេសនិងសាលជុំឈូកសនិងតាដងផ្លូវលំ២០៥០នៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងផងដែរ ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកឧត្តម ញាណឡេង បានបញ្ជាក់អោយដឹងពីគោលបំណងទៀតថា ១ ជាការចូលរួមគទ្រគោលនយោបាយប រិស្ថានរបស់រាជរដ្ឋាភិបាល  ២ ការបន្សាំស្មារតីបណ្តុះទម្លាប់ស្រឡាញ់បរិស្ថានដាំដើនឈើបង្កើតព្រៃ១នាក់១ដើមច្រើនរយនាក់ច្រើនរយដើមតាមរយសកម្មភាពនេះនៅពេលក្រោយផ្លូវជនបទដែលសហឃុំ៣ដែលកំពង់ស្ថាបនាមានឃុំកំពង់ត្រឡាច ឃុំច្រេស និងឃុំតាជេសក្នុងស្រុកកំពង់ត្រឡាចផងដែរ ។

ក្នុងនោះផងដែរឯកឧត្តមបានសំណូមពដល់បងប្អូនប្រជាពលរដ្ខសូមចូលរួមថែរក្សាការពារអោយបានល្អដោយធ្វើអោយទីនេះមានភាពស្រស់ស្អាតបរិស្ថានបៃតងខ្យលអាកាស់ល្អគ្រប់រដូវកាលផងដែរ ។

នៅបញ្ចប់ពិធីមានកាដាក់ដាំកូនឈើគ្របប្រភេទនិងធ្វើការប្រគល់កូនឈើគ្រប់ប្រភេទទៅតាមឃុំ មណ្ឌលសុខភាព វត្តអារាមនិងមានរបៀបដាក់ដាំកូនឈើថល់ប្រជាពលរដ្ឋផងដែរ ៕

ដោយសុក្ខារិន