About Me

header ads

មនុស្សប្រុសស្រី 02នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរវាងរថយន្តបុកម៉ូតូ

ខេត្តកំពង់ឆ្នាំង:​ មនុស្សប្រុសស្រី២នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវាងរថយន្តបុកជាមួយនិងម៉ូតូ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ5 ចន្លោះបង្គោលគីឡូម៉ែត្រលេខ87និង88 ត្រង់ចំណុចខាងមុខធនាគារ(AMK)ដែលស្ថិតនៅក្នុង ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង រវាងរថយន្តនឹងម៉ូតូ ក្នុងដំណើរច្រាស់ទិសគ្នា ក្នុងទិសដៅពីជើងទៅត្បូងនឹងពីទិសត្បូងទៅជើង ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថារថយន្តធុនធំដឹកទំនិញ ម៉ាក Kai ពណ៍ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C.2795 បើកបរទិសដៅពីត្បូងទៅជើង ។
ដោយឡែកម៉ូតូ ម៉ាកហុងដា គុបជ្រុង ពណ៍ខៀវទឹកប៊ិចចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 1Z-0029 បើកបរ ដោយឈ្មោះ លឹម ប្រុស ភេទប្រុស អាយុ29ឆ្នាំ មានឌុបអ្នកជិះពីក្រោយ01នាក់ ឈ្មោះ អ៊ុក សារីម ភេទស្រី អាយុ37ឆ្នាំ។ អ្នកបើកបរនឹងអ្នកជិះម៉ូតូទាំង02នាក់ មានទីលំនៅភូមិបួរ ឃុំព្រៃរំដេង ស្រុកគិរីវង្ស ខេត្តតាកែវ ។




ប្រភពព័ត៌មានពីសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ក្រោយកើតហេតុ រថយន្តក្រឡាប់ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។ ស្លាប់អ្នកបើកបរនឹងអ្នកជិះម៉ូតូ 02នាក់ ស្រី01នាក់។ ខូចរថយន្ត 01គ្រឿងស្រាល នឹង 01ម៉ូតូ 01គ្រឿង ធ្ងន់ ។ ក្រោយពេលកើតហេតុមន្ត្រីចរាចរណ៍សណ្តាប់ធ្នាប់ក្រុងកំពង់ឆ្នាំង ប្រមូលមធ្យោបាយវត្ថុតាងទាំង02 បញ្ជូនទៅ ការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្ត ចំណែកសពជនរងគ្រោះទាំង02នាក់ ត្រូវបាននាំយកទៅតម្កល់ទុកនៅ វត្ត ខ្សាម ដើម្បីរង់ចាំក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅលំនៅឋានដើម្បីរៀបចំធ្វើពិធីបុណ្យ តាមប្រពៃណីផងដែរ ៕