About Me

header ads

TV5 Boxing Knock Out Series By K-Cement រដូវកាលទី៧ ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ការប្រកួតកីឡាប្រដាល់ដណ្តើមពានរង្វាន់កំពូលជើងឯក TV5 Boxing knock Out Series by K-Cement  រដូវកាលទី៧ ប្រភេទទម្ងន់ ៦៣គីឡូក្រាមកន្លះ បានឈានចូលមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤នាក់ចុងក្រោយហើយ។អ្នកគាំទ្រដែលស្នេហាកីឡាប្រដាល់គុនខ្មែរ កុំភ្លេចទស្សនាអោយបានច្រើន នឹងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ ២០២០ ចាប់ពីម៉ោង៦ល្ងាចតទៅ ។


គូដណ្តើមពានពាក់កណ្តាលផ្តាច់ព័្រត្រទី១ កីឡាករ  រិន សារ័ត្ន មកពីក្លឹបកងទ័ពជើងទឹក និងប្រកួតជាមួយកីឡាករ  វ៉ែន ហុងជីវ៉ុង មកពីក្លឹបកងកេងខេត្តបាត់ដំបង ។


គូដណ្តើមពានពាក់កណ្តាលកីឡាករ សោម វិច្ឆ័យមកពីក្លឹប វិបុលដារិទ្ធខណ្ឌពោធិសែនជ័យ និងប្រកួតជាមួយកីឡាករ ពុយ វណ្ណៈ មកពីក្លឹបឃ្លាំងមឿងកីឡាខេត្តពោធិសាត់។


សូមបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ជុំទី៣វគ្គ៨នាក់ចុងក្រោយ យើងរកឃើញជើងខ្លាំងចំនួន៤នាក់ដែលនឹងត្រូវឡើងទៅប្រជែងកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយកីឡាករជើងខ្លាំងទាំង៤នេះ នឹងមានតែ២នាក់ប៉ុណ្ណោះ ដែលត្រូវឡើងទៅប្រជែងដណ្តើមយកទឹកប្រាក់៤ពាន់ដុល្លារសហរដ្ឋអាមេរិក នៅវគ្គផ្តាច់ព្រ័ត្រ ខណៈអ្នកចាញ់ ក៏នៅមានឱកាសដណ្តើមចំណាត់ថ្នាក់លេខ៣យកទឹកប្រាក់ ៧៥០ដុល្លារសហរដ្ឋអាមេរិក ផងដែរ។